ខេត្តបាត់ដំបង ៖ យ៉ាងហោចណាស់មានមនុស្ស០១នាក់បានស្លាប់ភ្លាមៗនិង០៣នាក់ផ្សេងទៀតរងរបួស ក្រោយជួបហេតុការណ៍បាតុភូតរន្ទះបាញ់កាលពីវេលាម៉ោង១៥និង៣០នាទីរសៀល ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិមុខរាហ៍១ ឃុំមុខរាហ៍ ស្រុករុក្ខគិរី ខេត្តបាត់ដំបង។
សមត្ថកិច្ចបានឱ្យដឹងថា ករណីមានភ្លៀងធ្លាក់មួយមេលាយឡំនឹងបាតុភូតរន្ទះបាញ់ខាងលើនេះ បណ្តាលឱ្យមនុស្ស០១នាក់បានស្លាប់ភ្លាមៗ និង០៣នាក់ទៀតរងរបួសខណៈដែលពួកគេកំពុងឃ្វាលគោនៅវាលស្រែដូចសព្វមួយដង។
ជនរងគ្រោះទី១-ឈ្មោះ យ៉ុង អួយ ភេទស្រី អាយុ១៨ឆ្នាំ (ស្លាប់នៅនឹងកន្លែង),
ទី២-ឈ្មោះ សៅ ប៉ាង ភេទប្រុស អាយុ ៤០ឆ្នាំ (រងរបួសបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ), ទី៣-ឈ្មោះ សេង ស្រីម៉ុច ភេទស្រី អាយុ១៥ឆ្នាំ(រងរបួសបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ), ទី៤-ឈ្មោះ ហឿន រឿត ភេទស្រី អាយុ៤២ឆ្នាំ (រងរបួសបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ) ជនរងគ្រោះទាំង៤នាក់នេះមានទីលំនៅក្នុងភូមិកើតហេតុខាងលើ ។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅកន្លែងកើតហេតុ ធ្វើកោសលវិច័យលើសាកសពនិងអ្នករងរបួសឃើញថាជនរងគ្រោះពិតជាស្លាប់និងរបួសដោយសារករណីរន្ទះបាញ់ប្រាកដមែន៕
ដោយ៖ ចន្ទ លីហ្សា