ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២នេះ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានចេញបញ្ជាឱ្យរដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវពន្លឿនដំឡើងប្រាក់សោធននិវត្តន៍ដល់មន្ត្រីរាជការ អតីតយុទ្ធជន ដែលទទួលបានប្រាក់បៀវត្សទាប ដើម្បីឱ្យមានកម្រិតលម្អៀងគ្នាតិច ជាពិសេសបងប្អូនដែលមានប្រាក់បៀវត្សតិចជាង១លានរៀល នៅពេលដែលពួកគាត់បានចូលនិវត្តន៍រួចហេីយនោះ៕
ដោយ : សិលា