ព័ត៌មានទាន់ហេតុការណ៍៖

ក្លិប Chelsea មិនអាចជាធ្វើអាជីវកម្មដូចធម្មតាបានទេ ក្រោយការដាក់ទណ្ឌកម្មលើលោក Roman Abramovich

ចែករំលែក៖

រដ្ឋមន្ត្រីកីឡាអង់គ្លេសលោក Nigel Huddleston បាននិយាយថា ក្លិបតោខៀវ Chelsea មិនអាចត្រូវបានអនុញ្ញាតឱ្យធ្វើអាជីវកម្មដូចធម្មតាទេ បន្ទាប់ពីការដាក់ទណ្ឌកម្មត្រូវបានដាក់លើលោក Roman Abramovichមហាសេដ្ឋីរុស្ស៊ីដែលម្ចាស់ក្លិបមួយនេះ។

លោក Abramovich ត្រូវបានបង្កកទ្រព្យសម្បត្តិរបស់គាត់ដោយរដ្ឋាភិបាលចក្រភពអង់គ្លេស ដែលជាផ្នែកមួយនៃការឆ្លើយតបរបស់ខ្លួនចំពោះការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន។ ការលក់សំបុត្រក្នុងទឹកដីក្រុមនេះ និងទំនិញត្រូវបានបញ្ឈប់ ប៉ុន្តែក្លិបត្រូវបានអនុញ្ញាតឱ្យបន្តដំណើរការលេងធម្មតា

លោក Huddleston បានបន្តថា យើងត្រូវតែប្រុងប្រយ័ត្នក្នុងការធ្វើឱ្យប្រាកដថាមិនមានការបង្កើតប្រាក់ចំណូលថ្មីបន្ថែម កាលពីថ្ងៃពុធក្រុមអ្នកគាំទ្រ Chelsea បាននិយាយថា ខ្លួនជឿថាមានការផ្លាស់ប្តូរបន្ថែមទៀតចំពោះការដាក់ទណ្ឌកម្មដែលចាំបាច់ត្រូវធ្វើ មិនមែនដើម្បីដាក់ទណ្ឌកម្មអ្នកគាំទ្រនោះទេ

អន្តរាគមន៍របស់រដ្ឋាភិបាលមានគោលបំណងរារាំងអ្នកជំនួញជនជាតិរុស្សុី លោក Abramovich ពីការរកប្រាក់ណាមួយពី Chelsea ហើយការប៉ុនប៉ងរបស់គាត់ក្នុងការលក់ក្លិPremier League ត្រូវបានបញ្ឈប់។ លោក Abramovich បានដាក់លក់ក្លិបនេះកាលពីថ្ងៃទី ខែមីនា គឺ៥ថ្ងៃបន្ទាប់ពីរុស្ស៊ីបានឈ្លានពានអ៊ុយក្រែន។

ការដាក់ទណ្ឌកម្មដំបូងបានគូសបញ្ជាក់នៅក្នុងអាជ្ញាប័ណ្ណពិសេសដែលអនុញ្ញាតឱ្យក្លិបទីក្រុងឡុងមួយនេះដំណើរការ ហើយបានរារាំងការលក់សំបុត្រណាមួយសម្រាប់ការប្រកួត Chelsea ប៉ុន្តែការផ្លាស់ប្តូរអាជ្ញាប័ណ្ណកាលពីសប្តាហ៍មុនបានអនុញ្ញាតឱ្យ Chelsea លក់សំបុត្រសម្រាប់ការប្រកួតក្រៅទឹកដី ការប្រកួតពាន់រង្វាន់ FA Cup និងការប្រកួតដែលពាក់ព័ន្ធនឹងក្រុមនារី។

នៅក្រោមអាជ្ញាប័ណ្ណដែលបានផ្លាស់ប្តូរ ប្រាក់ចំណូលដែលបានមកពីការលក់សំបុត្រនឹងទៅកាន់ Premier League ដោយផ្ទាល់ ហើយបន្ទាប់មកត្រូវបានចែកចាយទៅភាគីពាក់ព័ន្ធ។

ក្លិប Chelsea បានស្នើសុំឱ្យអ្នកគាំទ្រអាចទិញសំបុត្រសម្រាប់ការប្រកួតទាំងអស់នៅរដូវកាលនេះ។ ក្រុមអ្នកគាំទ្របាននិយាយកាលពីថ្ងៃអង្គារថា មានការខកចិត្តយ៉ាងខ្លាំងដែលយើងមិនទាន់ទទួលបានការឆ្លើយតបពី លោក Nigel Huddleston និងលោក Nadine Dorries [រដ្ឋមន្ត្រីក្រសួងវប្បធម៌] ឬនាយកដ្ឋានវប្បធម៌ ប្រព័ន្ធផ្សព្វផ្សាយ និងកីឡាលើបញ្ហាសំខាន់ៗរួមទាំងភាពច្បាស់លាស់លើលើការលក់សំបុត្រ” ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖