ព័ត៌មានទាន់ហេតុការណ៍៖

ធ្លាយរូបថតកញ្ញាឯក រឿន ណាត បណ្តើរសង្សាថ្មីជាឌីជេរូបសង្ហា មិនចាញ់សង្សារចាស់

ចែករំលែក៖

  ភ្នំពេញ៖ ក្រោយបែកសង្សារចាស់ លោក ចូអ៊ី នោះកញ្ញាឯកចក្រវាឡកម្ពុជា២០១៨កញ្ញា រឿន ណាត  មិនដែលបង្ហាញមុខបុរសជាគូស្នេហ៍ថ្មីឡើយពោលទើបតែពេលនេះលេចចេញដំណឹងថានាងមានសង្សារថ្មីហើយដែរ ហើយអ្នកសិល្បៈដែលជិតដិតនាងក៏ដឹងរឿងនេះគ្រប់ៗគ្នាដែរដោយបុរសជាសង្សារថ្មីមានការងារជាឌីជេ និងជាអ្នកផលិតកម្មវិធីថែមទៀតផង។ 

ក្រោយពីវិលត្រឡប់មកពីប្រកួតកម្មវិធីសម្រស់ជាអន្តរជាតិនៅប្រទេសថៃអំឡុងចុងឆ្នាំ២០១៨ កញ្ញា រឿន ណាត ទទួលបានឱកាសការងារសិល្បៈជាច្រើនបន្តបន្ទាប់ និងបានធ្វើឲ្យអ្នកគាំទ្រនាងភ្ញាក់ផ្អើលនិងសាទរគឺក្រោយពីនាងនិងតារាបង្ហាញម៉ូតលោក ជា ឃាងឈេ បានប្រកាសបើកចំណងស្នេហ៍ដោយបើកចំហ ។ ចំណងស្នេហ៍ដោយបើកចំហរជាមួយលោកជា ឃាងឈេ ត្រូវបានធ្វើឡើងនាអំឡុងខែសីហាឆ្នាំ២០១៩ ។ទោះជាយ៉ាងណាកន្លងទៅនាងធ្លាប់បានបញ្ជាក់ប្រាប់សារព័ត៌មានយើងកាលពីដើមឆ្នាំ២០២០ដែរថា ការប្រះស្រាំចំណងស្នេហ៍ជាមួយប្រុសស្អាតជាអាណិកជនរស់នៅប្រទេសអូស្ត្រាលីរូបនេះគឺមិនមែនមានអ្នកទី៣ណាមកជ្រៀតជ្រែកនោះឡើយ នាងមិនបានគិតគូរពីរឿងស្នេហាឡើយ គឺគិតតែពីការងារសិល្បៈ និងមានគម្រោងបើកមុខជំនួញផ្ទាល់ខ្លួនផងដែរ។ ស្រាប់តែពេលនេះលេចធ្លាយចេញរូបថត២សន្លឹករបស់កញ្ញាឯកចក្រវាឡកម្ពុជា២០១៨កញ្ញា រឿន ណាត និងបុរសម្នាក់យ៉ាងស្អិតរមួតតែម្តង ដែលគេសង្ស័យថាគឺជាគូស្នេហ៍ថ្មីរបស់នាងបន្ទាប់ពីនាងបានបែកបាក់ចំណងស្នេហាជាមួយកំលោះសង្ហាសម្បូរស្នេហ៍លោក ជា ឃាងឈេ ហៅជូអ៊ីអស់រយៈពេលជាង២ឆ្នាំមកនោះ។ គូស្នេហ៍ថ្មីក៏ជាបុរសសង្ហា និងកាន់ដៃគ្នាត្រសងក្នុងទឹកមុខរីករាយពោពេញដោយក្តីសុខ ជាទីបំផុត ដែលមួយសន្លឹកគឺជារូបថតផ្អែមល្ហែមកាន់ដៃគ្នាទិញអាហារនៅតាមដងផ្លូវសាធារណៈយ៉ាងសាមញ្ញ និងមួយប៉ុស្តិ៍ទៀតគឺជាដំណើរកម្សាន្តរួមគ្នារវាងនាងនិងបុរសដែលគេមិនទាន់ស្គាល់អត្តសញ្ញាណនោះនៅលើទឹកដីនៃប្រាសាទអង្គរវត្ត។ ទោះជាយ៉ាងណាមុននេះគេបានឃើញនាងចែករំលែករូបថតរបស់បុរសខាងលើនៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយបុរសនោះត្រូវបានគេស្គាល់ថាឈ្មោះឯម គុម្ភៈ ហើយតាមរយៈហ្វេសប៊ុកនេះបុរសនេះគឺជា ឌីជេ និងជាអ្នកផលិតកម្មវិធី និងជាអ្នកបំពេញការងារនៅក្នុងក្លឹបកម្សាន្តធំមួយចំនួននារាជធានីភ្នំពេញ។ 

  គេនៅមិនទាន់ដឹងអំពីប្រវត្តិស្នេហារវាងកញ្ញាឯកស្រស់សោភា និងឌីជេរូបសង្ហាខាងលើនេះផ្តើមឡើងចាប់ពីពេលណានោះដែរប៉ុន្តែអ្នកគាំទ្រនាងពិតជារីករាយសាទរសម្រាប់ការរកឃើញស្នេហាថ្មីនិងចាប់ផ្តើមបង្ហាញមុខដោយបើកចំហរនៅពេលនេះ៕ 

 

ដោយ ៖ វឌ្ឍនា


ចែករំលែក៖