ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តស្ទូចមួយគ្រឿងក្រឡាប់សង្កត់របងថ្មបាក់ខណៈកំពុងស្ទូចទូកុងតឺន័រ

ចែករំលែក៖

   ភ្នំពេញ​៖ រថយន្តស្ទូចមួយគ្រឿងខណៈកំពុងស្ទូចទូកុងតឺន័រចុះពីលើរថយន្តក៏ស្រាប់តែបាក់ជេីងជ្រែងធ្វើឱ្យក្រឡាប់ផ្ងារជេីងសង្កត់ទៅលេីរបងថ្មបណ្តាលឱ្យបាក់អស់ជាច្រេីនផ្ទាំង តែមិនមានមនុស្សរងរបួសនោះទេ។ 

    ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង៨យប់​ ថ្ងៃទី៣០​ ខែមីនា​ ឆ្នាំ២០២២​ នៅចំណុចផ្លូវបេតុង​ ក្នុងភូមិព្រៃបឹង​ សង្កាត់កន្ទោក​ ខណ្ឌកំបូល​ រាជធានីភ្នំពេញ​។ 

   តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុម្ចាស់ដីឡូត៍បានឱ្យរថយន្តស្ទូចដឹកទូកុងតឺន័រមកដាក់ក្នុងដីឡូត៍នោះហើយខណៈកំពុងស្ទូចលេីកទូចេញពីលើរថយន្តស្រាប់តែបាក់ជេីងជ្រែងមួយចំហៀងធ្វេីឱ្យរថយន្តក្រឡាប់សង្កត់ទៅលេីរបងថ្មបាក់អស់ជាច្រេីនផ្ទាំង តែសំណាងដែរដែលមិនមានមនុស្សរងរបួស។ 

    ក្រោយកេីតហេតុសមត្ថកិច្ចបានចុះមកដល់ពិនិត្យជាក់ស្តែងឃើញមិនមានប៉ះពាល់ទ្រព្យសម្បត្តិអ្នកដទៃទេីបម្ចាស់សុំស្ទូចរថយន្តទៅជួសជុលដោយខ្លួនឯង៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖