ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគរបាលខេត្តកំពង់ចាម ឃាត់ខ្លួនអ្នកញៀនល្បែងបញ្ជល់មាន់ ៩នាក់ទាំងកណ្តាលថ្ងៃត្រង់ !

ចែករំលែក៖

ខេត្តកំពង់ចាម ៖ យ៉ាងហោចណាស់ក៏មានមនុស្ស៩នាក់ដែរត្រូវកម្លាំងសមត្ថកិច្ចនគរបាលនៃស្នងការដ្ឋានខេត្តកំពង់ចាម ឃាត់ខ្លួនក្នុងបទល្មើសជាក់ស្តែងញៀននឹងល្បែងបញ្ជល់មាន់។ 

   សូមបញ្ជាក់ថា, នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១៣៖៣០នាទី បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់តាំងកម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយ កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកព្រៃឈរ និងអាជ្ញាធរមូលដ្ឋាន ចុះបង្ក្រាបករណីបើកនិងលេងល្បែងស៊ីសងខុសច្បាប់ (បញ្ជល់មាន់ ) នៅចំណុចព្រៃចម្ការចេក ស្ថិតនៅភូមិអូរតាថុក  ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ 

   សមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា ជាលទ្ធផលកម្លាំងនគរបាលបានបង្រ្កាបចាប់ឃាត់ខ្លួនមុខសញ្ញាចំនួន០៩នាក់ និងដកហូតវត្ថុតាងមួយចំនួន។

    សមត្ថកិច្ចបានបន្តថា បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមហើយ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

ដោយ ៖ សិលា


ចែករំលែក៖