ព័ត៌មានទាន់ហេតុការណ៍៖

នៅមានពលរដ្ឋ១/៣លើពិភពលោកមិនទាន់ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ នៅឡើយ

ចែករំលែក៖

មកទល់ពេលនេះមាននៅមានពលរដ្ឋជុំវិញពិភពលោក១/៣មិនទាន់បានចាក់
វ៉ាក់សាំងបង្ការកូវីដ-១៩នៅឡើយទេ ក្នុងនោះមានដល់ទៅ៨៣% ស្ថិតនៅក្នុងទ្វីបអាហ្វ្រិក ។ តាមការលើកឡើងរបស់អង្គការWHO ទ្វីបអាហ្វ្រិកទើបតែចាក់វ៉ាក់សាំងជូនពលរដ្ឋបានតែ១៥%ប៉ុណ្ណោះ សម្រាប់មនុស្សពេញវ័យ។
នេះជាព័ត៌មានដែលបានប្រកាសដោយអគ្គនាយកអង្គការសុខភាពពិភពលោក លោកTedros Adhanom Ghebreyesus កាលពីថ្ងៃទី៣០ខែមីនា ។ លោកបន្តទៀតថា នេះជារឿងមិនអាចទទួលយកបាន ខណៈដែលប្រទេសអ្នកមានទទួលបានការចាក់វ៉ាក់សាំង ហើយប្រទេសក្រីក្រមិនទទួលបានការចាក់វ៉ាក់សាំង ។
តាមការលើកឡើងរបស់WHO ទ្វីបអាហ្វ្រិកទើបតែចាក់វ៉ាក់សាំងជូនពលរដ្ឋពេញវ័យបានតែ១៥%ប៉ុណ្ណោះ។ ក្នុងខែកុម្ភៈ ទ្វីបអាហ្វ្រិកបានចាក់វ៉ាក់សាំងជូនពលរដ្ឋ៦២លានដូស កើនឡើង៥៤លានដូសបើប្រៀបធៀបនឹងខែមករាឆ្នាំ២០២២។ ការកើនឡើងដោយប្រទេសមួយចំនួនបង្កើនការចាក់វ៉ាក់សាំងដូចជា សាធាណរដ្ឋ Congo, Ethiopia, Kenya និង Nigeria។
នៅក្នុងខែមេសាឆ្នាំ២០២២ អង្គការWHOនឹងបើកយុទ្ធនាការចាក់វ៉ាក់សាំង១០០លានដូសជូនពលរដ្ឋនៅក្នុង១០ប្រទេសក្នុងទ្វីប អាហ្វ្រិក៕ ដោយ៖ ធីរីណា

រូបថត​ ៖ UNICEF


ចែករំលែក៖