ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូបុកគូទរថយន្តពីក្រោយរងរបួសធ្ងន់ម្នាក់នៅស្រុករំដួល

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសម្នាក់រងរបួសបែកក្បាលហូរឈាមពេញផ្ទៃមុខសន្លប់នៅនឹងកន្លែងដោយសារតែជិះម៉ូតូបុកគូទរថយន្តពីក្រោយយ៉ាងពេញទំហឹងលាន់ស្នូរដូចរន្ទះបាញ់បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងរាយការណ៍មកសមត្ថកិច្ចមកអន្តរាគមន៍។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង១០នាទីរសៀលថ្ងៃទី៣១ ខែ មីនាឆ្នាំ ២០២២ នៅចំណុចលើផ្លូវជាតិលេខ១៣ ស្ថិតក្នុង ភូមិ តាណែង ឃុំសង្កែ ស្រុករំដួល។

តាមសមត្ថកិច្ចនគរបាលបានឲ្យដឹងថាបុរសដែលរងរបួសមានឈ្មោះ ហុឹម មករា អាយុ ៣៤ឆ្នាំ រស់នៅ ភូមិព្រះទន្លេ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ជិះម៉ូតូម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខ ស្វាយរៀង ១L.៣៤៦៩។

ចំណែកអ្នកបើករថយន្តមានឈ្មោះ អឿន ដែន  អាយុ ៣៤ឆ្នាំ រស់នៅ ភូមិគូរ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ បើករថយន្តម៉ាក FUSO ពណ៌ខៀវ ពាក់ស្លាកលេខ កំពង់ធំ ៣A.២៤៦៩ និង រ៉ឺម៉កសណ្ដោង ស្លាកលេខ ត្បូងឃ្មុំ ៤A.០១០៤។

បើតាមសាក្សីបានឲ្យដឹងថាមុនពេលកើតហេតុមានបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខ ស្វាយរៀង ១L.៣៤៦៩លើផ្លូវជាតិលេខ១៣ ក្នុងទិសដៅពីត្បូងមកជើងដោយប្រើប្រាស់ល្បឿនលឿនខ្វះការប្រុងប្រយ័ត្នស្រាប់តែទៅបុករថយន្តម៉ាក FUSO ពណ៌ខៀវ ពាក់ស្លាកលេខ កំពង់ធំ ៣A.២៤៦៩ និង រ៉ឺម៉កសណ្ដោង ស្លាកលេខ ត្បូងឃ្មុំ ៤A.០១០៤ពីក្រោយយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង។

ក្រោយកើតហេតុបុរសរងគ្រោះត្រូវបានសមត្ថកិច្ចហៅរថយន្តសាមុយដឹកមកកាន់មន្ទីរពេទ្យនិងធ្វើការវាស់វែងអូសយកមធ្យោបាយធ្វើដំណើរទាំងពីរគ្រឿងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករំដួលដើម្បីដោះស្រាយពេលក្រោយតាមច្បាប់ ៕

ដោយ៖យឹម សុថាន


ចែករំលែក៖