ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្រោយពីធ្វើសកម្មភាពយកដំបងវាយអ្នកលក់បារីនិងគ្រឿងទេសខណៈដែលរូបគេខឹងអ្នកលក់មិនឱ្យជំពាក់លុយ។
ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលនៅក្នុងភូមិលៀក ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង៧យប់ថ្ងៃទី៣១ខែមីនាឆ្នាំ២០២២។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ចាន់ ឈន ភេទប្រុស អាយុ៤០ឆ្នាំ ស្នាក់នៅភូមិលៀក ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ ចំណែកជនរងគ្រោះមានឈ្មោះ ចាន់ ចំរើន ភេទប្រុស អាយុ៤៤ឆ្នាំ នៅភូមិឃុំជាមួយគ្នា រងរបួសដៃនិងជង្គង់ ។
ប្រភពបានបន្តទៀតថា មូលហេតុដែលនាំឱ្យមានអំពើហិង្សាកើតឡើងនេះគឺដោយសារតែជនសង្ស័យខឹងជនរងគ្រោះមិនឱ្យជំពាក់លុយថ្លៃបារី និងគ្រឿងទេសទើបជនសង្ស័យវាយជនរងគ្រោះតែម្តងទៅ។
បច្ចុប្បន្នជនសង្ស័យកំពុងត្រូវបានសមត្ថកិច្ចជំនាញសាកសួរនៅអធិការដ្ឋាននគរបាលស្រុកគងពិសីដើម្បីកសាងសំណុំរឿងអនុវត្តតាមនីតិវិធី៕
ដោយ៖ចន្ទ លីហ្សា