ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលការពារព្រំដែនគោកឈរជើងនៅស្រុកសំពៅលូនទទួលបងប្អូនពលករខ្មែរ ៦៤នាក់វិលត្រឡប់មកពីថៃវិញ

ចែករំលែក៖

​ខេត្តបាត់ដំបង​ ៖​ ក្រោម​ការ​បញ្ជា​ផ្ទាល់​របស់​លោក​វរសេនីយ៍ឯក​  ប្រាក់​ សាយ​ មេបញ្ជាការ​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨១៧​ នៅព្រឹកថ្ងៃទី ២ ខែមេសាឆ្នាំ ២០២២ លោក បាន​ចាត់​កម្លាំង​ប៉ុស្តិ៍​ព្រំដែន​ទាំង​៦​ ចំណុះ​ឲ្យ​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨១៧​ សហការ​ជាមួយ​កម្លាំងយោធា​ចេញ​ល្បាត​តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ​ ក្នុងភូមិ​សាស្ត្រ​ប៉ុស្តិ៍​គ្រប់គ្រង​  និង​បាន​ទទួល​ប្រជាពលរដ្ឋ​វិល​ត្រឡប់​ពី​ប្រទេស​ថៃ​វិញ​ ត្រង់​ចំណុច​ភូមិសាស្ត្រ​ឃុំ​សន្តិភាព​ និង​ឃុំ​សិរី​មាន​ជ័យ​ ស្រុក​សំពៅ​លូន​ ខេត្តបាត់ដំបង​ ចំនួន​០៣​លើក​ សរុប​ចំនួន​៦៤​នាក់​ក្នុងនោះមាន ស្រី​១៨​នាក់​ ក្មេង​៥​នាក់​ ក្មេង​ស្រី​៤​នាក់​ ។​

  មន្ត្រីនគរបាលការពារព្រំដែនឈរជើងត្រង់ចំណុចខាងលើបានឲ្យដឹងថា​ក្រោយ​ពី​ទទទទួបងប្អូនប្រជាពលរដ្ឋវិលត្រឡប់មកពីប្រទេសថៃវិញ កម្លាំង​យើង​បាន​កត់​ឈ្មោះ​ ចុះ​កំណត់ហេតុ​ និង​អប់រំ​ណែនាំ​ រួច​ប្រគល់​បងប្អូន​ចំនួន​៦​នាក់​ (ស្រី​២​នាក់​ ក្មេង​២​នាក់​ ក្មេង​ស្រី​១​នាក់​) ទៅ​ឲ្យ​ក្រុម​គ្រូពេទ្យ​ដែល​ប្រចាំការ​នៅ​ចំណុច​ច្រក​ទ្វារ​អន្តរជាតិ​គីឡូ​១៣​ និង​បងប្អូន​ចំនួន​៥៨​នាក់​ ស្រី​១៦​នាក់​ ក្មេង​ស្រី​៣​នាក់​ ទៅ​ឲ្យ​ក្រុម​គ្រូពេទ្យ​នៃ​មន្ទីរពេទ្យ​បង្អែក​ស្រុក​សំពៅ​លូន​ធ្វើការ​ត្រួតពិនិត្យ​សុខភាព​ និង​ស្គែ​ន​ប័ណ្ណ​ចាក់​វ៉ាក់សាំង​នៅ​នឹង​ប៉ុស្តិ៍​ដោយ​មិន​តម្រូវ​ឲ្យ​យក​សំណាក​នោះ​ទេ​។ វិធានការណ៍នេះជា​លទ្ធផល​៖​ ប័ណ្ណ​ស្គែ​​ន​ចេញ​ត្រឹមត្រូវ​ទាំងអស់​ បន្ទាប់​មក​ក្រុម​ពេទ្យ​បាន​អនុញ្ញាត​ឲ្យ​បងប្អូន​ត្រឡប់​ទៅ​មូលដ្ឋាន​រៀងៗ​ខ្លួន​វិញ​ ៕

ដោយ ៖ ប្រាថ្នា


ចែករំលែក៖