ព័ត៌មានទាន់ហេតុការណ៍៖

ទីបំផុត Vanbe គ្រងមកុដកញ្ញាឯកភេទទី៣ Miss Queen Cambodia 2022

ចែករំលែក៖

    ភ្នំពេញ៖ បេក្ខភាពលេចធ្លោរបស់ ព្រឹត្តិការណ៍ប្រកួតសម្រស់កញ្ញាឯកភេទទី៣ទ្រង់ទ្រាយធំ Miss Queen Cambodia 2022 គឺកញ្ញា Vanbe  បានក្លាយជាម្ចាស់មកុដហើយ។ ការប្រកាសត្រូវបានធ្វើឡើងក្រោយពីកម្មវិធីប្រកួតខាងលើបានបញ្ចប់ដោយជោគជ័យកាលពីរាត្រីថ្ងៃទី០៣ ខែមេសាឆ្នាំ២០២២ ក្រោមវត្តមានភ្ញៀវចូលរួមជាច្រើនកុះកររួមទាំងវត្តមានអ្នកជំនួញ សិល្បករ ផលិតករ អ្នករចនាម៉ូដ និងអ្នកគាំទ្រវិស័យកញ្ញាឯក។ 

   ក្នុងចំណោមបេក្ខភាព១០រូបចុងក្រោយដែលបានបង្ហាញវត្តមានក្នុងរាត្រីនោះឆ្លងកាត់ការប្រកួតប្រជែង និងបង្ហាញសមត្ថភាពទាំងការដើរបង្ហាញម៉ូដ និងរូបសម្រស់មុនពេលត្រូវបានជ្រើសរើសបេក្ខភាពចុងក្រោយ៦រូបដើម្បីធ្វើការឆ្លើយសំណួរចុងក្រោយ បេក្ខភាពដែលអាចទទួលបានការចាប់អារម្មណ៍ច្រើននិងអាចស្វែងរកពិន្ទុបានខ្ពស់ពីនិងគ្រងមកុដបានគឺកញ្ញាវ៉ាន់ប៊ី ហើយនាងគឺជាកញ្ញាឯកភេទទី៣បន្ទាប់ដែលនឹងចេញទៅប្រកួតនៅលើឆាកអន្តរជាតិនាពេលខាងមុខ។    តារាបង្ហាញម៉ូដរូបនេះបានបញ្ជាក់ថា នាងពិតជារំភើបរីករាយដែលក្តីប្រាថ្នាពីក្មេងវ័យរបស់នាងអាចសម្រេចបានដូចក្តីបំណង។ នាងថា នាងពិតជាអរគុណសម្រាប់ក្រុមគ្រួសារដែលបានលើកទឹកចិត្ត និងបង្ហាញពីអារម្មណ៍កក់ក្តៅសម្រាប់នាង បើទោះបីនាងគឺជាភេទទី៣នោះក៏ដោយ ហើយនាងក៏នឹងប្រើប្រាស់សំឡេងនាងក្នុងនាមជាកញ្ញាឯកភេទទី៣ជំរុញបញ្ចប់ការរើសអើងភេទទី៣ហើយនាងនឹងប្រឹងប្រែងឲ្យអស់ពីលទ្ធភាពដើម្បីលើកមុខមាត់កម្ពុជាលើឆាកអន្តរជាតិ៕ 

ដោយ ៖ វឌ្ឍនា


ចែករំលែក៖