ព័ត៌មានទាន់ហេតុការណ៍៖

ម៉ាលី​បណ្ដេញ​គ្រូ​បង្វឹក​ចេញ​ក្រោយដឹកនាំក្រុមបរាជ័យក្នុងការប្រកួតវគ្គជម្រុះ World Cup ក្នុងទ្វីប

ចែករំលែក៖

ប្រទេសម៉ាលីបានបណ្ដេញគ្រូបង្វឹក លោក Mohamed Magassoubaចេញបន្ទាប់ពីបរាជ័យក្នុងការប្រកួតជម្រុះ World Cup ក្នុងទ្វីបរបស់ខ្លួន ដែលធ្វើឱ្យគាត់ក្លាយជាអ្នកដឹកនាំក្រុមបរាជ័យក្រោយពីការបញ្ចប់នៃការប្រកួតវគ្គជម្រុះកាលពីថ្ងៃអង្គារ។

សហព័ន្ធម៉ាលីបានប្រកាសថា គ្រូបង្វឹកវ័យ៦៤ឆ្នាំដែលបានដឹកនាំក្រុមជម្រើសជាតិរបស់គាត់តាំងពីឆ្នាំ២០១៧ ត្រូវបានបណ្តេញចេញពីការងារជាមួយបុគ្គលិកទាំងអស់របស់គាត់

ម៉ាលីត្រូវបានក្រុមទុយនីស៊ី យកឈ្នះក្នុងលទ្ធផល ១-០ ក្នុងការប្រកួតជម្រុះ World Cup របស់ពួកគេកាលពីសប្តាហ៍មុន ដោយបានចាញ់គ្រាប់បាល់ក្នុងជើងទីកាលពីថ្ងៃសុក្រមុននៅទីក្រុង Bamako

ប្រទេសម៉ាលីបានឈានមកដល់ការប្រកួតវគ្គជម្រុះ World Cup ជាលើកដំបូងមិនធ្លាប់មាន ប៉ុន្តែក្រោមការដឹកនាំរបស់លោកMagassouba ត្រូវបានរំពឹងទុកបន្ទាប់ពីពួកគេក៏ត្រូវបានកាត់ចេញក្នុងវគ្គ១៦ក្រុម Africa Cup of Nations កាលពីខែមករា

គួរជម្រាបជូនថា ប្រទេសនីហ្សេរីយ៉ាកាលពីថ្ងៃសុក្រក៏បានបណ្តេញគ្រូបង្វឹករបស់ពួកគេចេញដែរគឺលោក Augustine Eguavoen បន្ទាប់ពីដឹកនាំប្រកួតចាញ់គ្រាប់បាល់ក្រៅដីក្រោមថ្វីជើងក្រុមហ្គាណាក្នុងការប្រកួតជម្រុះ World Cup ក្នុងទ្វីបរបស់ពួកគេ ៕

ដោយ៖ ភារៈ(រូបភាព ៖ Reuters/CNA)


ចែករំលែក៖