ខេត្តព្រះសីហនុ៖ កម្លាំងនគរបាលស្រុកព្រៃនប់នៃស្នងការដ្ឋានខេត្តព្រះសីហនុ បានឃាត់ខ្លួនបុរសចំនួន០៤នាក់ រួមនឹងគ្រឿងញៀនមួយចំនួន។
បេីយោងតាមប្រភពព័ត៏មានពីស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានឱ្យដឹងថា ដោយមានការដឹកនាំបញ្ជាពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កាលពីវេលាម៉ោង២រសៀលថ្ងៃអាទិត្យទី០៣ ខែមេសា ឆ្នាំ២០២២ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកព្រៃនប់បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ពាក់ព័ន្ធនឹងករណីគ្រឿងញៀន នៅចំណុចក្នុងផ្ទះស្ថិតក្នុងភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ជនសង្ស័យទាំង០៤នាក់នោះមានឈ្មោះ ៖
១-ឈ្មោះ យូ ហេង ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (ម្ចាស់ថ្នាំញៀន០១កញ្ចប់)។ ២-ឈ្មោះ គិន ដានី ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
៣-ឈ្មោះ តុង ផាត ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
៤-ឈ្មោះ ឆោម ម៉េងសុឺ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ចំពោះវត្ថុតាងដកហូតរួមមាន៖
-ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន០១ កញ្ចប់ ។ -ទូរស័ព្ទដៃចំនួន០៣គ្រឿង ។
ប្រភពដដែលបន្តថា លុះដល់វេលាម៉ោង ៣រសៀលថ្ងៃដដែល ជនសង្ស័យខាងលើឈ្មោះ យូ ហេង បានសហការជាមួយកម្លាំងជំនាញឈានទៅឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត នៅក្នុងបន្ទប់ជួលស្ថិតក្នុងភូមិ៣ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ដោយឃាត់ខ្លួនជនសង្ស័យឈ្មោះ កុយ សារុន ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិ៣ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ និងដកហូតវត្ថុតាងរួមមាន ៖
-ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន០៤កញ្ចប់ ។ -ទូរស័ព្ទដៃចំនួន០១គ្រឿង ។
-ជញ្ជីងថ្លឹងចំនួន០១គ្រឿង ។
បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿងដើម្បីចាត់ការតាមច្បាប់៕
ដោយ៖សហការី