ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តឡង់គ្រីស័របុកគូទរថយន្តKIA MORNINGបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តឡង់គ្រីស័រខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកគូទរថយន្តKIA MORNINGបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ។

    ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២ និង១០ នាទីរសៀល ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១០៦ កែងនឹងមហាវិថីព្រះមុនីវង្ស ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ 

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿងម៉ាកKIA morning ពណ៌ទឹកដោះគោ ពាក់ស្លាកលេខ ភ្នំពេញ 2BO-9232 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១០៦ ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ត្រង់ចំណុចកើតហេតុបានឈប់រង់ចាំភ្លើងសញ្ញាចរាចរណ៍ ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកឡង់គ្រីស័រពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2F- 0087បើកបរដោយបុរសម្នាក់ធ្វើដំណើរមកពីក្រោយជ្រុលទៅបុកគូទរថយន្តKIA  morningពីក្រោយពេញទំហឹងបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ តែសំណាងល្អដែលមិនមានអ្នកណាម្នាក់រងរបួស។

   ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់ហើយបានឱ្យភាគីទាំងពីរធ្វើការសម្របសម្រួលគ្នា ដោយភាគីខាងរថយន្តឡង់គ្រីស័រព្រមសងថ្លៃខូចខាតទៅខាងរថយន្តKIA morning ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្តង៕

ដោយ៖និន សុភ័ស្ត


ចែករំលែក៖