ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃេីញបុរសម្នាក់ចង​.កសម្លាប់ខ្លួនលេីដេីមអម្ពិលទឹកដោយមិនដឹងមូលហេតុ

ចែករំលែក៖

   ភ្នំពេញ​៖​ បុរសម្នាក់ត្រូវបានសិស្សសាលាប្រទះឃេីញចងកសម្លាប់ខ្លួននៅលេីដេីមអម្ពិលទឹក​ដោយមិនដឹងពីមូលហេតុ​ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១រសៀលថ្ងៃទី៤​ ខែមេសា​ ឆ្នាំ២០២២​ នៅចំណុចក្រោយសាលារៀនទួលកី​ ក្នុងភូមិទួលកី​ សង្កាត់ភ្លេីងឆេះរទេះ ខណ្ឌកំបូល​ រាជធានីភ្នំពេញ​។ 

   ជនរងគ្រោះគេមិនទាន់ស្គាល់អត្តសញ្ញាណនៅឡេីងទេ​ ភេទប្រុស​ មានវ័យប្រហែង៣០ឆ្នាំជាង។ 

    តាមប្រភពព័ត៌មានពីសិស្សសាលា​ បានឱ្យដឹងថា​ មុនពេលកេីតហេតុប្រហែលវេលាម៉ោង១២​ថ្ងៃត្រង់ខែឆ្នាំដដែល​ គេបានឃេីញបុរសខាងលេីកាន់ខ្សែគោមួយដុំនិងទឹកសុទ្ធមួយដបដេីរនៅខាងក្នុងថ្នាក់រៀន។ លុះមកដល់វេលាកេីតហេតុខាងលេីស្រាប់តែប្រទះឃេីញគាត់ចងកនៅលេីដេីមអម្ពិលទឹកស្លាប់បាត់ទៅហេីយ ទេីបរាយការណ៍ទៅសមត្ថកិច្ចឱ្យចុះមកពិនិត្យជាក់ស្តែង​ និងកំពុងស្រាវជ្រាវរកសាច់ញាតិដេីម្បីមកទទួលយកទៅធ្វេីបុណ្យតាមប្រពៃណី៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖