ព័ត៌មានទាន់ហេតុការណ៍៖

បុគ្គលិកកាស៊ីណូ២នាក់ធ្លាប់មានគំនុំចាស់នឹងគ្នាពីមុន ពេលបានជួបមុខគ្នាឈានដល់ប្រើហិង្សាកាប់គ្នាផ្អើលផ្សាររាត្រីទាំងយប់

ចែករំលែក៖

ខេត្តស្វាយរៀង ៖ បុរសជាបុគ្គលិកកាស៊ីណូម្នាក់ត្រូវបានគូទំនាស់កាប់ជាច្រើនកាំបិតបណ្តាលឱ្យរងរបួសធ្ងន់បន្ទាប់ពីមានអំពើហិង្សាដោយចេតនាមួយកើតឡើងព្រោះតែមានគំនំុគ្នាពីមុនមក។ក្រោយបង្កហេតុបានសម្រេចហើយជនសង្ស័យបានរត់គេចខ្លួនបាត់។

    ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២ នៅត្រង់ចំណុចហាងផឹកស៊ីយីហោ ស៊ុប និងសាច់អាំង (ផ្សាររាត្រី) ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

    យោងតាមសមត្ថកិច្ចនគរបាល បានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះង្វៀង ថេ វៀត អាយុ២៧ឆ្នាំមុខរបរបុគ្គលិកក្រុមហ៊ុនកាសុីណូ មានទីលំនៅភូមិ៧ ឃុំយានជុង ស្រុកថេវៀត ខេត្តង៉េអានប្រទេសវៀតណាម បានរងរបួសត្រូវចំដៃ កំភួនជើងនិងគូទជាច្រើនកាំបិតត្រូវបានដឹកយកទៅព្យាបាលនៅមន្ទីរពហុព្យាបាលមិត្តភាពកម្ពុជា-ចិនបាវិត។

   ចំណែកជនសង្ស័យមានឈ្មោះង្វៀង កឿង មុខរបរបុគ្គលិកកាសុីណូ ម៉ុកបាយ ក្រោយបង្កហេតុបានរត់គេចខ្លួនភ្លាមៗ។

   បច្ចុប្បន្ន សមត្ថកិច្ចនគរបាលកំពុងស្រាវជ្រាវស្វែងរកចាប់ខ្លួនជនសង្ស័យយកមកផ្ដន្ទាទោសតាមច្បាប់៕

ដោយ៖យឹម សុថាន


ចែករំលែក៖