ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងមុខងារសាធារណៈ ផ្ញើរលិខិតជូនពរ គោរពជូន ឯកឧត្តម​ ខៀវ កញ្ញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងមុខងារសាធារណ: លិខិតជូនពរ សូមគោរពជូន ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន

ឯកឧត្តម ជាទីគោរពដ៏ខ្ពង់ខ្ពស់!

ក្នុងឱកាសដ៏មហាប្រសើរប្រកបដោយក្តីសោមនស្សរីករាយ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ខាងមុខនេះ យើងខ្ញុំទាំងអស់គ្នា ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងមុខងារ សាធារណៈ សូមសម្ដែងនូវអំណរសាទរប្រកបដោយកតញ្ញូកតវេទិតាធម៌យ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះ ឯកឧត្តម ដែលបានចូលរួមកសាងប្រទេសជាតិ និងរួមចំណែកយ៉ាងសំខាន់ដល់ការរក្សាបាននូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍឥតឈប់ឈរ។

ឆ្លៀតក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះ យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិ ក្នុងលោក ពិសេស ទេវតាឆ្នាំថ្មី ព្រះនាម កិរិណីទេវី សូមប្រោសប្រទានជូន ឯកឧត្តម និង លោកជំទាវ ព្រមទាំង បុត្រា បុត្រី មានសុខភាពល្អបរិបូណ៍ និងទទួលបាននូវពុទ្ធពរដ៏មហាប្រសើរ ទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូម ឯកឧត្តមរដ្ឋមន្ត្រី មេត្តាទទួលនូវសេចក្តីគោរពដ៏ជ្រាលជ្រៅ និងខ្ពង់ខ្ពស់ពីយើងខ្ញុំទាំងអស់គ្នា ៕

ដោយ ៖ សិលា


ចែករំលែក៖