ព័ត៌មានទាន់ហេតុការណ៍៖

ដោយសារតែភ្លើងបារី បណ្ដាលឱ្យឆេះផ្ទះទាំងមូល បូករួមទ្រព្យស្បិត្តនិងរបួសធ្ងន់២នាក់

ចែករំលែក៖

ខេត្ដឧត្ដរមានជ័យ៖ ដោយសារតែភ្លើងបារី បានបង្កើតជាអគ្គិភ័យ លេបត្របាក់ផ្ទះអស់មួយខ្នងបូករួមទាំងទ្រព្យសម្បិត្តរលាយស្ទើរ អស់ទាំងស្រុងនិងបណ្ដាលឱ្យរបួសធ្ងន់២នាក់។

ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង ០២៖០០នាទី ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២ ស្ថិតនៅភូមិសាមគ្គី ឃុំ ត្រពាំងប្រិយ៍ ស្រុកអន្លង់វែងខេត្តឧត្ដរមានជ័យ។

មន្រ្ដីមូលដ្ឋានកងរាជអាវុធហត្ថស្រុកអន្លង់វែងបានឱ្យដឹងថា មានករណី អគ្គិភ័យ ភ្លើងឆេះផ្ទះមួយកើតឡើងនៅភូមិសាមគ្គី ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ បណ្ដាលឱ្យមនុស្សប្រុស ពីរនាក់រងរបួសធ្ងន់ ទី១៖ ឈ្មោះ ម៉េត ឡុង ភេទប្រុស អាយុ ៦៦ឆ្នាំ មុខរបរធ្វើស្រែ ម្ចាស់ផ្ទះ(រងរបួសធ្ងន់)។

ទី២៖ ឈ្មោះ ឡុង ពៅ ភេទប្រុស អាយុ ១៩ឆ្នាំត្រូវជាកូន (រងរបួសធ្ងន់)

សម្ភារខូចខាតរួមមាន ៖

-ផ្ទះទំហំ ៧ម៉ែត្រ គុណ ៦ម៉ែត្រ ធ្វើពីឈើប្រក់សង្គ័សី

-ជង្រុកស្រូវទំហំ ៥ម៉ែត្រ គុណ ៣ម៉ែត្រ

 –គោយន្តកន្ត្រៃ ០១គ្រឿង

 –ម៉ូតូម៉ាកវ៉េវ ស៊េរី២០១៦ មួយគ្រឿង ,ម៉ាស៊ីនបោកខោអាវ ១ ,ម៉ាស៊ីនកាត់ស្មៅ ១គ្រឿង, ម៉ាសុីនបាញ់ថ្នាំ ១គ្រឿង, ស្រូវចំនួន ២តោន ប្រាក់ ៦០មុឺនរៀល ។   

មូលហេតុ បណ្ដាលមកពីការ ជក់បារីទំលាក់កន្ទុយបារីចំពូកបណ្ដាលឱ្យឆេះ។

បច្ចុប្បន្ន ជនរងគ្រោះធ្ងន់ ម្នាក់បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្តសៀមរាប រីឯ ជនរងគ្រោះម្នាក់ទៀត សម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង៕

ដោយ៖ប៉ែន នួន


ចែករំលែក៖