ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តFordបុកជាមួយរថយន្តឡិចសុីស៤៧០ បណ្តាលឱ្យរងការខូចខាតទាំងសងខាង

ចែករំលែក៖

ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលរថយន្តម៉ាក ford reanger បុកជាមួយរថយន្តឡិចស៊ីស 470 បណ្ដាលឱ្យរងការខូចខាតទាំងសងខាងយ៉ាងដំណំ។

ហេតុការណ៍ខាងលើបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៩ និង ០០នាទីព្រឹកថ្ងៃទី ០៩ ខែមេសា ឆ្នាំ២០២២ ទីតាំងកន្លែងកើតហេតុស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ភូមិជាងទង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅទីតាំងកន្លែងកើតហេតុបានឲ្យដឹងថាមុនដំបូងគេបានឃើញរថយន្តឡិចស៊ីសLX 470 ពណ៌ខ្មៅ ១គ្រឿងពាក់ស្លាកលេខភ្នំពេញ2R-7988 បានធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុផ្លូវបំបែកជាបួនក៏មានរថយន្តម៉ាកFord Ranger ពណ៌សពាក់ស្លាកលេខភ្នំពេញ2BE-7502 ដែលបើកបរទិសដៅពីកើតទៅលិចក៏ជ្រុលទៅបុកគ្នាយ៉ាងពេញទំហឹងបណ្ដាលឲ្យរងការខូចខាតទាំងសងខាង។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខចុះធ្វើការវាស់វែងយករថយន្តទាំង២គ្រឿងទៅរក្សាទុករង់ចាំភាគីទាំងសងខាងធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕

ដោយ៖ និនសុភ័ស្ត


ចែករំលែក៖