ខេត្តប៉ៃលិន ៖ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ១៧និង ៣៥នាទីល្ងាច ស្ថិតក្នុងភូមិបឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន មានករណីគ្រោះថ្នាក់ចរាចរណ៍រវាង រថយន្តនិងកូនក្មេងម្នាក់រត់ឆ្លងផ្លូវត្រូវរថយន្តបើកប៉ះបណ្តាលឲ្យរងរបួសធ្ងន់ ។
បើតាមប្រភពព័ត៌មានបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ នៅមុនពេលកើតហេតុ គេបានឃើញរថយន្តមួយគ្រឿងបើកបរក្នុងទិសដៅពីលិចទៅកើត ស្រាប់តែ មានក្មេងស្រីអាយុ០៤ឆ្នាំបានរត់ឆ្លងផ្លូវពីត្បូងទៅជើងទៅប៉ះរថយន្តកំពុងបើកបរបណ្ដាលឲ្យដួលផ្កាប់មុខរងរបួសធ្ងន់។ ក្រោយមកត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកខេត្តដឹកយកទៅព្យាបាល,មកដល់មន្ទីរពេទ្យក្មេងស្រីនោះធ្ងន់ធ្ងរពេកក៏បញ្ជូនបន្តទៅសង្គ្រោះនៅពេទ្យខេត្តសៀមរាប។
បើតាមសមត្ថកិច្ចជំនាញបានបន្តថា÷អ្នកបើកបររថយន្ដឈ្មោះ ម៉ាក់ គីមស័ង ភេទស្រី អាយុ១៦ឆ្នាំ ទីលំនៅភូមិបឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន គ្មានរបួស, បើកបររថយន្ត ម៉ាក Kia Morninig ពណ៌ទឹកប្រាក់ គ្មានពាក់ស្លាកលេខ អ្នករួមដំណើរឈ្មោះ ភួង សុខហេង ភេទ ស្រី អាយុ១៣ឆ្នាំ ទីលំនៅភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន គ្មានរបួស ។
មន្ត្រីសមត្ថកិច្ចជំនាញចរាចរណ៍នៃស្នងការខេត្តបានបន្តទៀតថា÷កូនក្មេងរងគ្រោះមានឈ្មោះ ម៉ៅ ណារ៉ែន ភេទស្រី អាយុ៤ឆ្នាំ រស់នៅភូមិបឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត ប៉ៃលិន របួសធ្ងន់បញ្ជូនទៅសង្គ្រោះបន្ដនៅបាត់ដំបង និងបន្ដរទៅខេត្តសៀមរាប ។
មូលហេតុ បណ្តាលមកពីកត្តាមនុស្ស (ក្មេងអាយុ ០៤ឆ្នាំ រត់ ឆ្លងផ្លូវបណ្ដាលឲ្យរថយន្តប៉ះ រងរបួសធ្ងន់ចូលពេទ្យ)។
ករណីខាងលើនេះកម្លាំងសមត្ថកិច្ចជំនាញ បានយករថយន្តទៅរក្សាទុកជាវត្ថុតាងនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការខេត្ត រង់ចាំការដោះស្រាយ ៕
ដោយ៖ស សារ៉េត