ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្ថខេត្តតាកែវឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធទៅនឹងករណីគ្រឿងញៀន

ចែករំលែក៖

ខេត្តតាកែវ ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវឃាត់ខ្លួនពីបទជាប់ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន។

   ហេតុការណ៍នៃការឃាត់ខ្លួនជនសង្ស័យខាងលើនេះបានធ្វើឡើងកាលពីវេលាម៉ោង១៦និង១០នាទី ថ្ងៃទី៨ ខែមេសាឆ្នាំ២០២២ នៅចំណុចរោងស័ង្កសី ក្នុងភូមិព្រៃភ្ញី ឃុំព្រៃផ្តៅ ស្រុកព្រៃកកប្បាស ខេត្តតាកែវ។

    សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យ ឈ្មោះ ទូច ពៅ ភេទប្រុស អាយុ៤០ឆ្នាំ  រស់នៅភូមិព្រៃភ្ញី ឃុំព្រៃផ្ដៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ បានរកសុីជួញដូរនិងប្រើប្រាស់គ្រឿងញៀន។ ក្រោយពីកម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យបានហើយ ក៏បានដកហូតវត្ថតាងរួមមាន៖

ម្សៅក្រាមពណ៌សថ្លាចំនួន៧កញ្ចប់ (សង្ស័យជាគ្រឿងញៀន ) មានទម្ងន់ ១១,៨០ក្រាម ( ថ្លឹងទាំងសំបកថង់ )។

  បច្ចុប្បន្នជនសង្ស័យកំពុងត្រូវបានឃាត់ខ្លួននៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តដើម្បីសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តចាត់វិធានការតាមនីតិវិធី៕

ដោយ៖ ស សម


ចែករំលែក៖