ភ្នំពេញ៖ សូមអញ្ជើញទៅកម្សាន្តជាមួយក្រុមគ្រួសារ និងមិត្តភក្តិពេញមួយខែមេសានៅណាហ្គាវើលដ៍ និងរីករាយជាមួយការបញ្ចុះតម្លៃ និងអត្ថប្រយោជន៍ដ៏អស្ចារ្យ រួមមានម្ហូបអាហារ កញ្ចប់ស្នាក់នៅ កញ្ចប់ស្ប៉ា និងការផ្តល់ជូនជាច្រើនទៀត! នេះបេីតាមសេចក្ដីជូនដំណឹងរបស់ក្រុមហ៊ុនណាហ្គាវើលដ៍នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២២។
មានអាហារដ៏សម្បូរបែប កំពុងរង់ចាំពុកម៉ែបងប្អូនក្នុងឱកាសថ្ងៃឈប់សម្រាកខាងមុខនេះ។ ប៊ុហ្វេពេលល្ងាចបែបខ្មែរនៅភោជនីយដ្ឋាន The Pangea (ជាន់ទី១ ណាហ្គាវើលដ៍ទី១) មានមុខម្ហូបរសជាតិដើមបែបខ្មែរមកពីទូទាំងប្រទេសកម្ពុជា។ ពុកម៉ែបងប្អូន ក៏អាចទទួលទានម្ហូបអន្តរជាតិដែលច្នៃដោយក្រុមមេចុងភៅដ៏ចំណានរបស់ណាហ្គាវើលដ៍ផងដែរ។ អាហារប៊ុហ្វេពិសេសនេះ មានបម្រើជូនពីម៉ោង ៥:៣០ ល្ងាចដល់ ៩:៣០ យប់ រៀងរាល់ថ្ងៃ ពីថ្ងៃទី១១ ដល់ ១៦ ខែមេសា ម្នាក់ ២៨ ដុល្លារ ១៤ ដុល្លារសម្រាប់កុមារអាយុក្រោម ១២ ឆ្នាំ និងឥតគិតថ្លៃសម្រាប់កុមារអាយុក្រោម ៥ ឆ្នាំ។
រីឯប៊ុហ្វេអន្តរជាតិពេលល្ងាចសម្រាប់អបអរពិធីបុណ្យចូលឆ្នាំខ្មែរ មានផ្តល់ជូននៅភោជនីយដ្ឋាន 2Pangea (ជាន់ទី២ ណាហ្គាវើលដ៍ទី២) ជាភោជនីយដ្ឋានដែលមានអាហារប៊ុហ្វេច្រើនបំផុតមួយក្នុងរាជធានីភ្នំពេញដែលរួមបញ្ចូលម្ហូបពិសេសបន្ថែម និងម្ហូបខ្មែរផងដែរ បម្រើជូនពីម៉ោង ៥ ល្ងាចដល់ ១០ យប់ រៀងរាល់ថ្ងៃ ពីថ្ងៃទី១៤ ដល់ ១៧ ខែមេសា ម្នាក់ ៣៨ ដុល្លារ ១៨ ដុល្លារសម្រាប់កុមារអាយុក្រោម ១២ ឆ្នាំ និងឥតគិតថ្លៃសម្រាប់កុមារអាយុក្រោម ៥ ឆ្នាំ។ សម្រាប់ការកក់ទុកមុន សូមចូលទៅកាន់ទំព័រភោជនីយដ្ឋានតាមរយៈ www.nagaworld.com អ៊ីម៉ែល dining@nagaworld.com ឬលេខទូរសព្ទ ០២៣ ២៦៣ ០៣១ ។
ប្រសិនបើពុកម៉ែបងប្អូនចង់បានបទពិសោធន៍ដ៏មានសេចក្តីសុខពិតប្រាកដក្នុងឱកាសឆ្នាំថ្មី សូមរីករាយជាមួយកញ្ចប់សេវាកម្មស្ប៉ារយៈពេល ២ ម៉ោងសម្រាប់ពីរ (២) នាក់នៅមណ្ឌលស្ប៉ាប្រណីតនៅណាហ្គាវើលដ៍ទី១ ឬណាហ្គាវើលដ៍ទី២។ ត្រឹមតែ ១៧៦ ដុល្លារ ពុកម៉ែបងប្អូនអាចរីករាយជាមួយកញ្ចប់ស្ប៉ាដែលរួមបញ្ចូលអត្ថប្រយោជន៍ឥតគិតថ្លៃជាច្រើន ដូចជា ការស្នាក់នៅ ១ យប់ក្នុងបន្ទប់ Superior ដែលអាចមើលឃើញទេសភាពនៃរាជធានីភ្នំពេញនៅណាហ្គាវើលដ៍ទី២ អាហារឈុតពេលព្រឹកសម្រាប់ ២ នាក់ ការប្រើប្រាស់សម្ភារស្ប៉ាគ្រប់ប្រភេទសម្រាប់ ២ នាក់ និងតុក្កតាខ្លាឃ្មុំដ៏ស្រស់ស្អាតឥតគិតថ្លៃចំនួន ១ ។ ការបញ្ចុះតម្លៃដ៏អស្ចារ្យនេះ ផ្តល់ជូនពីឥឡូវនេះរហូតដល់ថ្ងៃទី៣០ ខែមេសា។ សូមកក់ឥឡូវនេះតាមរយៈ www.nagaworld.com អ៊ីម៉ែល hotelreservation@nagaworld.com ឬលេខទូរសព្ទ ០២៣ ២២៨ ៨២២ ។
រីឯកម្មវិធីប្រូម៉ូសិនការស្នាក់នៅសណ្ឋាគារ ក៏មានផ្តល់ជូនផងដែរនៅសណ្ឋាគារលំដាប់ផ្កាយ ៥ ណាហ្គាវើលដ៍។ កក់បន្ទប់ Superior តម្លៃត្រឹមតែ ៦៥ ដុល្លារក្នុងមួយយប់ ឬបន្ទប់ Superior ដែលអាចមើលឃើញទេសភាពនៃរាជធានីភ្នំពេញ តម្លៃ ៩៥ ដុល្លារ និងទទួលបានអាហារឈុតពេលព្រឹកឥតគិតថ្លៃសម្រាប់ ២ នាក់នៅព្រឹកបន្ទាប់ដែលមានអាហារឈុតបែបខ្មែរ អឺរ៉ុប ចិន ឬម៉ាឡេស៊ីនៅភោជនីយដ្ឋាន 2Pangea ។ រយៈពេលស្នាក់នៅ ចាប់ពីឥឡូវនេះរហូតដល់ថ្ងៃទី១៧ ខែមេសា។
អ្វីដែលអស្ចារ្យផងនោះ គឺការតុបតែងលម្អនៅក្នុងអគារណាហ្គាវើលដ៍ទាំងពីរ និងនៅសួនច្បារសម្តេចតេជោ ហ៊ុន សែន នៅមុខណាហ្គាវើលដ៍ទី១។ ពុកម៉ែបងប្អូន និងភ្ញៀវទេសចរទាំងអស់ អាចអញ្ជើញទៅថតរូបទុកជាអនុស្សាវរីយ៍ ឬបង្ហោះនៅលើបណ្តាញសង្គម ដូចជា រូបផ្កាយ ដើមឈើ រូបសំណាករូបខ្លាកម្ពស់ ៤ ម៉ែត្រព្រមទាំងអំពូលភ្លើងចម្រុះពណ៌ និងការតុបតែងដ៏ទាក់ទាញជាច្រើនទៀតសម្រាប់ស្វាគមន៍ឆ្នាំខាល។
គួរបញ្ជាក់ថា វិធានការបង្ការជំងឺ កំពុងត្រូវបានអនុវត្តយ៉ាងម៉ឺងម៉ាត់នៅណាហ្គាវើលដ៍ដើម្បីរក្សាគ្រប់គ្នាឲ្យមានសុវត្ថិភាព រួមមាន ការតម្រូវឲ្យពាក់ម៉ាស់ ការរក្សាគម្លាត និងការផ្តល់ជែលលាងដៃសម្លាប់មេរោគ ជាដើម។ ដូចនេះ ពុកម៉ែបងប្អូនទាំងអស់ អាចអញ្ជើញទៅកម្សាន្តនៅណាហ្គាវើលដ៍ដោយគ្មានការព្រួយបារម្ភដើម្បីអបអរពិធីបុណ្យប្រពៃខ្មែរ៕ដោយ៖ស តារា
រីករាយជាមួយបរិយាកាសដ៏មនោរម្យនៅណាហ្គាវើលដ៍ដែលមានការតុបតែងលម្អបែបប្រពៃណីដ៏ទាក់ទាញទាំងផ្នែកខាងក្នុង និងខាងក្រៅ
ត្រឹមតែ ១៧៦ ដុល្លារ ពុកម៉ែបងប្អូន អាចរីករាយជាមួយកញ្ចប់ស្ប៉ាពិសេសដែលរួមបញ្ចូលការស្នាក់នៅបន្ទប់សណ្ឋាគារប្រណីត កញ្ចប់ស្ប៉ា ២ ម៉ោង និងការប្រើប្រាស់សម្ភារស្ប៉ាគ្រប់ប្រភេទសម្រាប់ ២ នាក់ អាហារឈុតពេលព្រឹក និងតុក្កតារូបកូនខ្លាដ៏ស្រស់ស្អាត
អាហារប៊ុហ្វេស្វាគមន៍ឆ្នាំថ្មី មានបម្រើជូននៅភោជនីយដ្ឋាន The Pangea និង 2Pangea រៀងរាល់ថ្ងៃពីថ្ងៃទី១១ ដល់ ១៧ ខែមេសា