ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រី ឱ វណ្ណឌីន សូមធ្វេីការក្រេីនរំលឹកថា​ ចាក់វ៉ាក់សាំងកូវីដ-១៩​ គឺជួយអាយុជីវិតមនុស្សពីការឈឺធ្ងន់និងសេចក្តីស្លាប់

ចែករំលែក៖

ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល សូមធ្វេីការក្រេីនរំលឹកថា​ ចាក់វ៉ាក់សាំងកូវីដ-១៩​ គឺជួយអាយុជីវិតមនុស្សពីការឈឺធ្ងន់និងសេចក្តីស្លាប់។ លោកអ្នកដែលមិនទាន់បានចាក់​ទាំងដូសមូលដ្ឋាន​ ដូសទី៣​ និងដូសទី៤​  សូមអញ្ជេីញទៅចាក់នៅតាមមូលដ្ឋានសុខាភិបាលសាធារណ:​ ដែលកំពុងតែផ្តល់សេវាចាក់ជារៀងរាល់ថ្ងៃ​ និងនៅតាមទីតាំងកំសាន្ត​ ឫវត្តអារ៉ាមមួយចំនួនដែលរៀបចំឡេីងដោយរដ្ឋបាលរាជធានី-ខេត្តទាំង២៥​ ចាប់ពីថ្ងៃទី១៣-១៧​ ខែមេសា​ ឆ្នាំ២០២២​។ បន្តអនុវត្តវិធានការការពារ​ ៣ការពារ​ និង៣កុំ​ ជាបន្តទៀត​ក្នុងជីវិតរស់នៅប្រចាំថ្ងៃ​ និងសូមជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីយជាតិខ្មែរខាងមុខនេះ​ សូមប្រកបដោយសុវត្ថិភាព​ សេចក្តីសប្បាយរីករាយ​ ដោយមិនមានការឆ្លងកូវីដ-១៩។

សូម បញ្ជាក់ថា, រហូតដល់ ថ្ងៃទី ៩ មេសា​​ ២០២២​ យេីងរកឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​ ២៥នាក់​ (ឆ្លងសហគមន៌​:​ ​​២៥ នាំចូល:​ ០ នាក់) និងមានជាសះស្បេីយ​ #២៧ នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​កេីន​ ១៣៥៩១៤​​​​​​​​​​​​​​ និងចំនួនជាសះស្បេីយ​សរុប​កេីន​ #១៣២៥៩៦ នាក់​​​​​​​​​​​​​​​​​ និង ស្លាប់ថ្មី​ ០​ នាក់​ (មិនបានចាក់វ៉ាក់សាំង​ ០នាក់)​ សរុប​ស្លាប់ ៣០៥៥នាក់ ។ សូមបន្តអនុវត្តន៌​:​ ៣កុំ​ ៣ការពារ​ និងទោះបានចាក់វ៉ាក់សាំងគ្រប់ដូសឬដូសជំរុញក៏ដោយ​ ។ 

សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។ 

យេីងបានធ្វេីតេស្តចំនួន​ 2937207  ស្មេីនឹង​ 173799 ក្នុង១លាន នាក់​ ។ 

ព័ត៌មានបន្ថែមសូមទាក់ទងលេខ​ 115។ ដោយឡែក កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា  គិតត្រឹមថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២

-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០២,៧១% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់

-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០០,១៧% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់

-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៧,៨៣% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់

-លើកុមារអាយុ ០៥ឆ្នាំ មាន ១២៤,៣៨% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់

-លើកុមារអាយុ ០៣ឆ្នាំ ដល់​ក្រោម ០៥ឆ្នាំ មាន ៥១,៩៤% ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០,៧៣០ នាក់

-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន​នាក់​ មាន ៩២,៧៧% ៕

ដោយ ៖ សិលា


ចែករំលែក៖