ព័ត៌មានទាន់ហេតុការណ៍៖

ចំនួនពលរដ្ឋគាំទ្រប្រធានាធិបតីពូទីនបន្តកើនឡើងខ្ពស់

ចែករំលែក៖

ចំនួនពលរដ្ឋរុស្ស៊ីមានទំនុកចិត្តលើប្រធានាធិបតីពូទីនបន្តកើនឡើងខ្ពស់ពី៦៧,២% ឡើងដល់៨១,៦%ក្នុងពេលដែលលោកពូទីនបញ្ជូនទាហានចូលវាយប្រហារប្រទេសអ៊ុយក្រែននៅថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២២។
សារព័ត៌មាន រ៉យទ័រ បានដកស្រង់ការប្រកាសលទ្ធផលស្ទង់មតិរបស់ក្រុមហ៊ុន VTsIOM ដែលបានប្រកាសកាលពីថ្ងៃទី ៨ខែមេសាថា ចំនួនពលរដ្ឋគាំទ្រប្រធានាធិបតីពូទីនបានកើនឡើងខ្ពស់ដល់ទៅជាង ៨១% បើប្រៀបធៀបនឹងមុនពេលធ្វើសង្គ្រាមនៅអ៊ុយក្រែនដែលមានតែជាង ៦៧%ប៉ុណ្ណោះ។
សង្គ្រាមវាយប្រហារអ៊ុយក្រែនបានធ្វើឱ្យរុស្ស៊ីទទួលរងការខាតបង់យ៉ាងធំធេងពីការដាក់ទណ្ឌកម្មរបស់ប្រទេសលោកខាងលិច ។ ប៉ុន្តែប្រធានាធិបតីរុស្ស៊ីចាំបាច់ត្រូវតែការពារពលរដ្ឋនិយាយភាសារុស្ស៊ី ក៏ដូចជាទប់ស្កាត់រាល់ការគំរាមកំហែងរបស់អង្គការណាតូ។
ចំណែកមជ្ឈមណ្ឌលស្ទង់មតិ Levada ដែលបានស្ទង់មតិពលរដ្ឋ កាលពីថ្ងៃទី៣០ខែមីនាបង្ហាញឱ្យឃើញថា ពលរដ្ឋគាំទ្រលោកពូទីន បានកើនឡើងពី៧១%នៅក្នុងខែកុម្ភៈ បានកើនឡើងដល់ទៅ ៨៣%នៅក្នុងខែមីនាឆ្នាំ២០២២។
ការគាំទ្រប្រធានាធិបតីពូទីនបានកើនឡើងតាំងពីឆ្នាំ២០១៤ ក្រោយពេលរុស្ស៊ីដាក់បញ្ជូលតំបន់គ្រីមៀរបស់អ៊ុយក្រែនក្រោមការគ្រប់គ្រងរបស់រុស្ស៊ី៕ ដោយ៖ ធីរីណា

រូបថត​ ៖ AFP/TTXVN


ចែករំលែក៖