ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់៥នាក់នៅកន្លែងកើតហេតុ និង២នាក់ទៀត រងរបួសធ្ងន់នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ នៅស្រុកពួក

ចែករំលែក៖

ខេត្តសៀមរាប ៖ តាមរបាយការណ៍របស់លោក សោម វិរៈ នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា នៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ នៅលើផ្លូវជាតិលេខ០៦ ត្រង់ចំណុចបង្គោលគីឡូម៉ែត្រលេខ៣៣៨ និង ៣៣៩ភូមិ ប៉ាក់ប៉ាន់ ឃុំសសរស្តម្ភ ស្រុកពួក មានគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខបាត់ដំបង2A-9816 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ មានដឹកមនុស្ស ២២នាក់ ស្រី១៧នាក់ បើកបរទិសដៅពីកើតទៅលិច  បុកម៉ូតូម៉ាក zoomer X ពណ៌ទឹកក្រូច ពាក់ស្លាកលេខសៀមរាប1X-3689 បើកបរដោយឈ្មោះ អេង ជើត ភេទប្រុស អាយុ២១ឆ្នាំនៅភូមិចារក្រោម ឃុំប្រាសាទ ស្រុកព្រះនេតព្រះ ខេត្តបន្ទាយមានជ័យ មានដឹកមនុស្ស២នាក់។

របាយការណ៍បង្ហាញថា នៅក្នុងគ្រោះថ្នាក់នេះបានបណ្តាលឲ្យស្លាប់ចំនួន០៥ នាក់ និង២នាក់ទៀតរងរបួស ក្នុងនោះមាន៖

១/ឈ្មោះ អេង ជើត អ្នកបើកបរម៉ូតូ (ពាក់មួកសុវត្ថិភាព)

២/ឈ្មោះ ឡាន ស្រីលឹម អ្នករួមដំណើរម៉ូតូ ( មិនពាក់មួកសុវត្ថិភាព)

៣/ឈ្មោះ ឡាន ស្រីលួម អ្នករួមដំណើរម៉ូតូ ( មិនពាក់មួកសុវត្ថិភាព )

៤/ឈ្ម្មោះ រួន ភីរុន ភេទប្រុស អាយុ៥០ឆ្នាំនៅភូមិរាំងក្រោល ឃុំរាំងកែសី ស្រុកសង្កែ ខេត្តបាត់ដំបង (អ្នករួមដំណើររថយន្ត)

៥/ឈ្មោះ ភីរម្យ វត្តី  ភេទស្រី អាយុ៦ឆ្នាំ នៅភូមិរាំងក្រោល ឃុំរាំងកែសី ស្រុកសង្កែ ខេត្តបាត់ដំបង (អ្នករួមដំណើររថយន្ត)។

ចំណែកអ្នករបួសស្រាលចំនួន ០២នាក់

១/ឈ្មោះ លួង ឌីណាភេទស្រី អាយុ៤៩ឆ្នាំនៅភូមិរាំងក្រោល ឃុំរាំងកែសី ស្រុកសង្កែ ខេត្តបាត់ដំបង (អ្នករួមដំណើររថយន្ត)

០២/ឈ្មោះ វង្ស យ៉ារឹទ្ធ ភេទស្រី អាយុ៤២ឆ្នាំនៅភូមិរូង ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង(អ្នករួមដំណើរជាមួយរថយន្ត) រីឯការខូចខាតមាន:ម៉ូតូ១គ្រឿងធ្ងន់ និងរថយន្ត១គ្រឿងធ្ងន់។

របាយការណ៍របស់លោក សោម វិរៈ បានឲ្យដឹងថា មូលហេតុដែលនាំឲ្យមានគ្រោះថ្នាក់កើតឡើង ដោយសារអ្នកជិះម៉ូតូបើកជែងក្នុងស្ថានភាពគ្រោះថ្នាក់និង អ្នកបើកបររថយន្តស្ថិតក្នុងល្បឿនលឿន។

សពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ រីឯអ្នករងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យហើយរថយន្តម៉ូតូដែលខូចខាតត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកពួកដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ៕

ដោយ៖ សូរិយា


ចែករំលែក៖