ព័ត៌មានទាន់ហេតុការណ៍៖

រន្ទះមិនប្រណីប្រល័យសត្វក្របីលោកមេភូមិងាប់នៅកណ្ដាលស្រែ

ចែករំលែក៖

ខេត្តស្វាយរៀង ៖ មានភ្លៀងធ្លាក់លាយឡំនឹងផ្គរន្ទះបាញ់មួយគ្រាប់ត្រូវចំសត្វក្របីងាប់មួយក្បាលនៅកណ្ដាលស្រែតែសំណាងដែរដែលមិនមានគ្រោះថ្នាក់ដល់មនុស្ស។

   ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង៣និង១០នាទីរសៀលថ្ងៃទី១១ខែមេសា ឆ្នាំ២០២២ស្ថិតនៅភូមិចេក ឃុំសំរោង ស្រុកចន្រ្ទាខេត្តស្វាយរៀង។

    សមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាម្ចាស់គោរងគ្រោះមានឈ្មោះ ខាំ ប៉ាន់ ភេទប្រុស អាយុ៦១ឆ្នាំ មុខរបរមេភូមិ មានទីលំនៅក្នុងភូមិចេក ឃុំសំរោង ស្រុកចន្រ្ទាខេត្តស្វាយរៀង។

   តាមលោកមេភូមិបានឱ្យដឹងថាមុនកើតហេតុមេឃរាងងងឹតនិងមានភ្លៀធ្លាក់ស្រិចៗលាយឡំនឹងផ្គរន្ទះឆ្វេចឆ្វាច។បន្ទាប់មករន្ទះបានបាញ់មួយគ្រាប់បណ្ដាលឱ្យត្រូវចំសត្វក្របីរបស់គាត់ ប៉ុន្តែពេលភ្លាមៗនោះម្នាក់ៗមិនហ៊ានចេញពីផ្ទះទេ រង់ចាំដល់មេឃរាំងភ្លៀងទើបរត់ទៅមើលស្រាប់តែឃើញសត្វក្របីងាប់មួយក្បាលនៅកណ្ដាលស្រែ។

    អាជ្ញាធរមូលដ្ឋានបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋពេលមានភ្លៀងធ្លាក់ខ្យល់កន្ត្រាក់និងរន្ទះត្រូវប្រញាប់ប្រញាល់រកទីទួលមានសុវត្ថិភាពនិងបិទទូរស័ព្ទហើយរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានពេលមានហេតុការណ៍អាក្រក់កើតឡើងដើម្បីងាយស្រួលក្នុងការធ្វើអន្តរាគមន៍ជួយសង្គ្រោះទាន់ពេលវេលា៕

ដោយ៖យឹម សុថាន


ចែករំលែក៖