គិតត្រឹមម៉ោង១៤ថ្ងៃទី ១២ខែមេសា ចំនួនអ្នកឆ្លងកូវីដ-១៩ នៅទូទាំងពិភពលោកបានកើនឡើងដល់ជាង៥០០លាននាក់ហើយ ក្នុងនោះមានករណីស្លាប់ជាង ៦,២លាននាក់ ។ វីរុសបំប្លែងថ្មីអូមីក្រុងបានគ្រប់គ្រងការឆ្លងនៅក្នុងប្រទេសជាច្រើនជុំវិញពិភពលោក។
ករណីឆ្លងកូវីដ-១៩ នៅទូទាំងពិភពលោកមានសញ្ញាថយចុះខ្លាំងរយៈពេលចុងក្រោយនេះ ហើយប្រទេសជាច្រើនក៏បានសម្រេចលុបចោលការរិតត្បិត ដោយបើកព្រំដែនទទួលអ្នកទេសចរឡើងវិញ ដើម្បីដំណើរការសេដ្ឋកិច្ច។
ក្រោយរយៈពេលជាង២ឆ្នាំ កូវីដ-១៩ បានឆ្លងរាលដាលដល់ ប្រទេសនិងដែនដីចំនួន២២៥ ។ ដោយការខិតខំទប់ស្កាត់ការឆ្លងកូវីដ -១៩ ប្រទេសជាច្រើនគ្រប់គ្រងការឆ្លងបានយ៉ាងល្អបំផុត ហើយបើកដំណើរការសេដ្ឋកិច្ចឡើងវិញ ។ នៅក្នុងចំណោមអ្នកឆ្លងជាង ៥០០លាននាក់ មានអ្នកជំងឺជាសះស្បើយជាង៤៣៩លាននាក់ផងដែរ ។
ករណីឆ្លងកូវីដ-១៩ មានសញ្ញាថយចុះខ្លាំង ប៉ុន្តែនៅតំបន់អាស៊ី និងអាមេរិកនៅមានករណីឆ្លងកើនឡើងខ្ពស់ ។ ទន្ទឹមនឹងនោះ ប្រទេសតំបន់អឺរ៉ុប អាស៊ាន …ក៏បានបន្ថយការរិតត្បិត បើកទ្វារប្រទេសជាថ្មីផងដែរ ៕ ដោយ៖ ធីរីណា
រូបថត៖ THX/ TTXVN
រូបថត ៖ AP