ខេត្តតាកែវ ៖ ពិតជាកូនអកតញ្ញូខ្លាំងណាស់ជិតដល់ថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរហើយមិនទាន់បានធ្វើអ្វីដែលជាការតបស្នងសងគុណចំពោះអ្នកមានគុណផងស្រាប់តែដុតផ្ទះកម្ទេចចោលព្រោះតែខឹងសុំលុយម្ដាយមិនបាន។
ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង១៨និង២០នាទីស្ថិតនៅភូមិទួលសាំង(ក) ឃុំអង្គរបុរី ស្រុកអង្គរបុរី ខេត្តតាកែវ។
សមត្ថកិច្ចបានឱ្យដឹងថា ករណីអគ្គិភ័យខាងលើនេះបានឆេះផ្ទះ១ខ្នងសង់អំពីឈើប្រក់ស័ង្កសីមានប្រវែងទទឹង៤ម៉ែត្របណ្តោយ៦ម៉ែត្រ ជាកម្មសិទ្ធិរបស់ឈ្មោះគុណ ភេទស្រី អាយុ៧០ឆ្នាំ ។
សមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងទៀតថាករណីខាងលើនេះបង្កឡើងដោយឈ្មោះជា ថុន ភេទប្រុស អាយុ២៧ឆ្នំា ត្រូវជាកូនបង្កើតម្ចាស់ផ្ទះ រស់នៅភូមិ ឃុំកើតហេតុខាងលើបានដុតផ្ទះម្តាយចោលដោយសារតែខឹងសុំលុយម្តាយមិនបាន។
បច្ចុប្បន្នជនបង្កហេតុត្រូវបានកម្លាំងអធិការដ្ធានស្រុកអង្គរបុរីឃាត់ខ្លួនចាត់ការតាមនីតិវិធីច្បាប់ ៕
ដោយ៖ ស សម