ខេត្តព្រះសីហនុ ៖ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវេលាម៉ោង១១និង៣០នាទីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២ ខណៈអញ្ជើញនាំឧត្តមភរិយាថតរូបជាមួយរូបសំណាកថ្មីដែល ទើបកសាងរួចគឺព្រះថោងនាងនាគនៅ មាត់សមុទ្រក្រុងព្រះសីហនុ បានមានប្រសាសន៍លើផេកផ្លូវការសម្តេចថា, “ពីរនាក់បានហើយ’ !
សម្តេចតេជោ ហ៊ុនសែន បានថ្លែងថា, នាំភរិយាថតរូបជាមួយរូបសំណាកថ្មីដែលទើបកសាងរួចគឺព្រះថោងនាងនាគនៅ មាត់សមុទ្រក្រុងព្រះសីហនុ។
សម្តេចតេជោថ្លែងថា, ពេលខ្ញុំរៀបការមិនបានតោងស្បៃទេតែ ថ្ងៃនេះថតជាមួយរូបសំណាកព្រះថោង
តោងស្បៃទុកឱយកូនចៅមើល។
សូមបញ្ជាក់ថា, នៅព្រឹកថ្ងៃទី ១៣ ខែមេសា ឆ្នាំ ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន បានអញ្ជើញមកដល់ទីតាំងរូបសំណាក «ព្រះថោង នាងនាគ» ដែលបានដំឡើងរួចរាល់ជាស្ថាពរ ជាមួយគោរព ទទួលពីថ្នាក់ដឹកនាំតាមស្ថាប័នរដ្ឋ អាជ្ញាធរ សមត្ថកិច្ចការពារ សន្តិសុខ សុវត្ថិភាព យ៉ាងយកចិត្តទុកដាក់។
សូមជម្រាបថា រូបបដិមា«ព្រះថោង នាងនាគ »គឺជារូបបដិមាស្ពាន់ធំជាងគេនៅព្រះរាជាណាចក្រកម្ពុជា ដែលសាងពីស្ពាន់ មានទម្ងន់សរុប ៦០តោន កម្ពស់ពីព្រះបាទដល់កំពូលម្កុដ ២១ម៉ែត្រ តម្កល់នៅលើបាល្ល័ង្គកម្ពស់ ៦,៣៤ ម៉ែត្រ នឹងឈរបង្ហាញខ្លួនដ៏ស្កឹមស្កៃនៅចំកណ្តាលរង្វង់មូលព្រះថោងនាងនាគដែលមាបអង្កត់ផ្ចិត ៩៩ម៉ែត្រ ដោយបែរព្រះភ័ក្រ្តឆ្ពោះទៅសមុទ្ររាម ទ្រង់ដំណើរយាងទៅជួបព្រះមាតាបិតានៅឋានភុជង្គនាគ ជានិម្មិតរូបនៃការកកើតទឹកដី វប្បធម៌ អរិយធម៌ ប្រពៃណីទំនៀម ទម្លាប់ខ្មែរ៕
ដោយ៖ សិលា