ព័ត៌មានទាន់ហេតុការណ៍៖

បារាំងសម្លាប់សត្វបក្សីជាង ១៣លានក្បាល

ចែករំលែក៖

ក្រសួងកសិកម្ម បារាំង បានទទួលស្គាល់ថា បានសម្លាប់សត្វស្លាបរហូតដល់ទៅ ជាង១៣លានក្បាល ដោយសារតែជំងឺផ្តាសាយបក្សី មិនទាន់អាចគ្រប់គ្រងបាន។ ចាប់តាំងពីចុងខែវិច្ឆិកាឆ្នាំ ២០២១ មកទល់ពេលនេះ បារាំងបានសម្លាប់សត្វស្លាបជាង១៣លានក្បាល ដើម្បីទប់ស្កាត់ការឆ្លងជំងឺគ្រុនផ្តាសាយបក្សី។ ក្រុមអ្នកជំនាញបានលើកឡើងថា ការឆ្លងជំងឺគ្រុនផ្តាសាយបក្សីបានចម្លងពីសត្វស្លាប។
ចំនួនសត្វស្លាបត្រូវសម្លាប់ បានកើនឡើងខ្ពស់ក្រោយពេលវីរុសជំងឺគ្រុនផ្តាសាយបក្សី ត្រូវបានរកឃើញនៅក្នុងតំបន់កសិដ្ឋានចិញ្ចឹមសត្វ ធំបំផុតនៅក្នុងប្រទេសបារាំង។
តួលេខ បានបង្ហាញឲ្យឃើញថា គិតដល់ពេលនេះប្រទេសបារាំង បានរកឃើញករណីឆ្លងជំងឺគ្រុនផ្តាសាយបក្សីដល់ទៅ ១.២៣០លើក នៅតាមទីតាំងចិញ្ចឹមសត្វនានានៅក្នុងប្រទេសបារាំង។ ការឆ្លងរាលដាលជំងឺគ្រុនផ្តាសាយបក្សគ បានបង្កក្តីបារម្ភយ៉ាងខ្លាំងដល់ប្រទេសជិតខាង៕

ដោយ៖ ធីរីណា(រូបថត៖AFP)


ចែករំលែក៖