ភ្នំពេញ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ ជាទីគោរពដ៏ខ្ពង់ខ្ពស់! ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ ខ្ញុំបាទ និងក្រុមគ្រួសារ សូមគោរពជូនពរឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន បញ្ញាវាងវៃ ជន្មាយុយឺនយូរជាងរយវស្សា ដើម្បីបន្តចូលរួមដឹកនាំ និងអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់តែសំបូររុងរឿងថ្កុំថ្កើងជានិច្ចនិរន្តរ៍តរៀងទៅ ។
ក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ ខ្ញុំសូមសម្តែងនូវការគោរពកោតសរសើរដ៏ស្មោះស្ម័គ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី ដែលតែងយកអស់កម្លាំងកាយ និងប្រាជ្ញាស្មារតី ដឹកនាំអនុវត្តភារកិច្ចក្នុងសមត្ថកិច្ចទទួលខុសត្រូវរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សម្រេចបានសមិទ្ធផល និងស្នាដៃជាច្រើន ទាំងក្នុងការងារកសាងហេដ្ឋារចនាសម្ព័ន្ធ និងការរៀបចំគោលនយោបាយនានា បម្រើដល់ការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន សំដៅថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ។
ទន្ទឹមនេះក្រោមគំនិតផ្តួចផ្តើម និងការដឹកនាំប្រកបដោយភាពច្នៃប្រឌិត និងប៉ិនប្រសប់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី បញ្ហាប្រឈមនានាដែលប្រជាពលរដ្ឋជួបប្រទះ តែងត្រូវបានគិតគូរដោះស្រាយ យ៉ាងយកចិត្តទុកដាក់ ពិសេសការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀននៅកម្ពុជា រហូតទទួលបានលទ្ធផលគួរឲ្យស្ញប់ស្ញែង និងការសាទរពីគ្រប់មជ្ឈដ្ឋាន ។
នាឱកាសដ៏វិសេសវិសាលនេះដែរ យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាឆ្នាំថ្មី ព្រះនាមកិរិណីទេវី សូមជួយប្រោះព្រំសព្ទសាធុការពរ បវរសួស្តី ជ័យមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការជូនឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី សូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ ៖ សិលា