ភ្នំពេញ ៖ ឯកឧត្តមប្រធាន និងលោកជំទាវ ជាទីគោរពដ៏ខ្ពង់ខ្ពស់! ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ ខ្ញុំបាទ និងក្រុមគ្រួសារ សូមគោរពជូនពរឯកឧត្តមប្រធាន និងលោកជំទាវ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន បញ្ញាវាងវៃ ជន្មាយុយឺនយូរជាងរយវស្សា ដើម្បីបន្តចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់តែសំបូររុងរឿងថ្កុំថ្កើងជានិច្ចនិរន្តរ៍តរៀងទៅ ។
ក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ ខ្ញុំសូមសម្តែងនូវការគោរពកោតសរសើរដ៏ស្មោះស្ម័គ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តមប្រធាន ដែលតែងយកអស់កម្លាំងកាយ និងប្រាជ្ញាស្មារតី ដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជា សម្រេចបានសមិទ្ធផល និងស្នាដៃជាច្រើន គួរជាទីមោទនៈ ។
ទន្ទឹមនេះក្រោមគំនិតផ្តួចផ្តើម និងការដឹកនាំប្រកបដោយភាពច្នៃប្រឌិត និងប៉ិនប្រសប់របស់ឯកឧត្តមប្រធាន បញ្ហាប្រឈមនានា តែងត្រូវបានគិតគូរដោះស្រាយយ៉ាងយកចិត្តទុកដាក់ រហូតទទួលបានលទ្ធផលគួរឲ្យស្ញប់ស្ញែង និងការសាទរពីគ្រប់មជ្ឈដ្ឋាន ។
នាឱកាសដ៏វិសេសវិសាលនេះដែរ យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាឆ្នាំថ្មី ព្រះនាមកិរិណីទេវី សូមជួយប្រោះព្រំសព្ទសាធុការពរ បវរសួស្តី ជ័យមង្គល វិបុលសុខ មហាប្រសើរជូនឯកឧត្តមប្រធាន និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី សូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ ៖ សិលា