ភ្នំពេញ៖ ថ្ងៃចូលឆ្នាំទីពីរ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២នេះ រមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ នៅតែរក្សាបានភ្ញៀវទេសចរ យ៉ាងច្រើនកុះករ មកលេងសប្បាយ ដោយមានលេងល្បែងប្រជាប្រិយ រាំកំសាន្តសប្បាយរីករាយក្រៃលែង ។ ស្នាមញញឹម របស់ បងប្អូន ប្រជាពលរដ្ឋ យើងប្រកបដោយ ភាព សប្បាយ រីករាយ ជាមួយ សង្ក្រាន្ត វត្តភ្នំ នៅថ្ងៃចូលឆ្នាំ ថ្ងៃទី២ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២ នៅបរិវេណ វត្តភ្នំ ដែលរៀបចំ ព្រឹត្តិការណ៍ សង្ក្រាន្ត វត្តភ្នំ គឺមានអ្នកទៅលេងច្រើន។ ប្រជាពលរដ្ឋប្រកបដោយស្នាមញញឹម បាន ចូលរួមលេង ល្បែង ប្រជាប្រិយ ជួបជុំ និងរាំលេង សប្បាយ នៅរមណីយដ្ឋានប្រវត្តិសាស្ត្រ វត្តភ្នំ ក្នុងកម្មវិធីសង្ក្រាន្តវត្តភ្នំ ។ ភ្ញៀវទេសចរជាតិ អន្តរជាតិ បាននាំគ្នាមកកម្សាន្ដនៅទីនេះ តាំងពីព្រឹក រហូតដល់ល្ងាច លេងកម្សាន្ដដោយក្ដីរីករាយផងដែរ។
លោក ម៉េត មាស ភក្តី អ្នក នាំពាក្យ រដ្ឋបាល រាជធានីភ្នំពេញ បានឱ្យ ដឹង ថា សម្រាប់ ថ្ងៃ ទី២នៃពិធីបុណ្យ ចូលឆ្នាំ ថ្មី ប្រពៃណី ជាតិ ខ្មែរ ប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ ចំនួន ៦៥០០០ លេីសថ្ងៃទី១ជាង២ម៉ឺននាក់ បានធ្វើដំណើរកំសាន្តនៅរាជធានីភ្នំពេញ នាថ្ងៃទី១ នៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ។
នៅរមណីយដ្ឋានវត្តភ្នំ ដែលមាន ដើមឈើ ម្លប់ត្រឈឹងត្រឈៃ ទឹកមុខរបស់ពួកគាត់ បានបង្ហាញពីក្ដីសប្បាយរីករាយ ដែលបាននាំក្រុមគ្រួសារ ឬមនុស្សជាទីស្រលាញ់ដើរលេងកម្សាន្ដ ក្នុងឱកាសបុណ្យចូលឆ្នាំ ក្រោយខកខានប្រមាណ២ឆ្នាំ ដោយសារតែជំងឺកូវីដ-១៩៕
ដោយ ៖ សំរិត