ព័ត៌មានទាន់ហេតុការណ៍៖

ចាំងភ្លើងហ្វាស្ទាក់ក្របួច.កអាវគេ ក្ដៅចិត្តចាក់ស្លាប់ម្នាក់ ទាំងកណ្ដាលអធ្រាត្រ

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ ឃាត់ខ្លួនបុរសម្នាក់បន្ទាប់ប្រើប្រាស់កាំបិតកៃចាក់គូរទំនាស់ បណ្ដាលឲ្យស្លាប់ពេលបញ្ជូនទៅសង្រ្គោះ ដែលបង្កឡើងដោយចាំងភ្លើងហ្វាម៉ូតូដាក់ ។

ហេតុការណ៍ឃាត់ខ្លួនបុរសចាក់គ្នាស្លាប់ខាងលើ បានកើតឡើងកាលពីវេលាម៉ោង១១ និង៥០នាទីកណ្ដាលអធ្រាត្រ ថ្ងៃព្រហស្បតិ៍ ១៤កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២០២២ នៅលើកំណាត់ផ្លូវលំ ត្រង់ចំណុចភ្នំតូច ស្ថិតនៅភូមិក្សេត្របុរី ឃុំសន្រ្ទែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

លោក ឧត្តមសេនីយ៍ត្រី ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ បានឲ្យដឹងថា មុនកើតហេតុក្រុមជនរងគ្រោះទី.១ ឈ្មោះ ផាន់ កូ ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិពងពស់ ឃុំរោងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង ស្នាក់នៅភូមិ.ឃុំកើតហេតុ ទី.២ ឈ្មោះ សេន សុខឃៀន ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ និងទី.៣ ឈ្មោះ សេន សុខខេង ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ.ឃុំកើតហេតុ បានធ្វើដំណើររួមគ្នាដោយម៉ូតូ១គ្រឿង បន្ទាប់ចប់ពិធីរាំវង់ក្នុងវត្តមួយដើម្បីទៅផ្ទះ លុះទៅដល់ចំណុចកើតហេតុឃើញម៉ូតូ១គ្រឿង បើកបរដោយឈ្មោះ ស្វាយ ពៅ ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ ឌុបប្រពន្ធឈ្មោះ ឡេវ ម៉ៅ បើកភ្លើងហ្វា(ច្រាស់ទិសគ្នា)ក្រុមអ្នកទាំង៣ឃើញបែបនេះឈប់ម៉ូតូដើរទៅឈរពាំងដើម្បីសួរនាំ ឈ្មោះ ផាន់ កូ(ស្លាប់)បានក្របួច.កអាវ ឈ្មោះ ស្វាយ ពៅ(ជនសង្ស័យ) ស្វាយ ពៅ ស្រវ៉ារកចង្កោមសោរម៉ូតូរបស់គាត់ ដែលមានកូនកាំបិតកៃចាក់១កាំបិតចំពោះក្រោមផ្សិត បណ្ដាលឲ្យរបួសធ្ងន់ហើយឌុបគ្នាទៅមន្ទីរពេទ្យបង្អែកស្រុកភ្នំក្រវាញ ប៉ុន្តែក្រុមគ្រូពេទ្យប្រាប់ថាស្លាប់បាត់ទៅហើយ ។លោក ស្នងការរងបន្តទៀតថា ភ្លាមៗនោះសមត្ថកិច្ចនគរបាលបានចេញប្រត្តិបត្រិការ ឃាត់ខ្លួនជនសង្ស័យដៃដល់ដើម្បីសួរនាំ បច្ចុប្បន្ន ជនសង្ស័យដៃដល់(ស្វាយ ពៅ)សមត្ថកិច្ចកំពុងបន្តនីតិវិធី ៕

ដោយ៖ បុឹម ពិន


ចែករំលែក៖