ភ្នំពេញ ៖ ជនសង្ស័យម្នាក់ជំនាញដើរលួច កាត់ខ្សែភ្លើង ត្រូវកម្លាំងនគរបាលខណ្ឌប្ញស្សីកែវ ឃាត់ខ្លួន )ថ្ងៃទី១៦ខែមេសា ឆ្នាំ២០២២ វេលាម៉ោង០៤ និង០០នាទីទាបភ្លឺ ចំណុចស្ពានអូរវែង ផ្លូវបេតុង ក្រុមទី៤៧ភូមិ៤ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានបញ្ជាក់តាមរបាយការណ៍ថា, ជនសង្ស័យឈ្មោះ រ៉ូ សេត ភេទប្រុសអាយុ២៨ឆ្នាំ មានទីលំនៅភូមិ ឃសង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ(មានសារធាតុញៀន)។
ដោយឡែក វត្ថុតាងចាប់យករួមមាន :
– ខ្សែភ្លើងធំខ្មៅប្រវែង៤ម៉ែត្រ៨ទឹក។
– កាំបិតបុ័ងតោចំនួន០១របស់ជនសង្ស័យ។
លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឱ្យដឹងថា, នៅថ្ងៃទី១៥ខែមេសា ឆ្នាំ២០២២ វេលាម៉ោង២២ និង១០នាទី ជនសង្ស័យឃើញខ្សែភ្លើងនៅបណ្តោយស្ពានអូរវែងក៏ធ្វើតេស្តដឹងថាគ្មានភ្លើងហើយក៏ទៅយកកាំបិតបុ័ងតោមកនិងបបួលឈ្មោះ វី នៅតាមផ្លូវមកជាមួយ ហើយបានអង្គុយលេងនៅជិតនោះលុះដល់ម៉ោង៤ជិតភ្លឺក៏ធ្វើសកម្មភាពកាត់ខ្សែភ្លើងធំបាន៣កំណាត់ហើយយកចេញបានជួបនិងកំលាំងល្បាតក៏នាំយកមកប៉ុស្តិ៍ច្រាំងចំរេះ១ដើម្បីសាកសួរ។
បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាងចាប់យកបានខាងលើ ជំនាញខណ្ឌ ប៉ុស្តិ៍ បានកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តន៍តាមនីតិវិធីច្បាប់៕
ដោយ៖ ជីណា