ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តឃាត់ខ្លួនជនសង្ស័យ៧នាក់និងដកហូតបានអាវុធខ្លី ក្នុងករណី ហិង្សាដោយចេតនា

ចែករំលែក៖

ខេត្តស្វាយរៀង ៖ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន៧នាក់និងដកហូតបានអាវុធខ្លី មួយដើមនិងវត្ថុតាងមួយចំនួនក្នុងករណី ហិង្សាដោយចេតនា នៅ ស្រុករមាសហែក ។

ការឃាត់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ ស្ថិតនៅភូមិថ្មី ឃុំអណ្ដូងពោធិ៍ ស្រុករមាសហែក ខេត្តស្វាយរៀង។

សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តស្វាយរៀងបានឱ្យដឹងថាដោយមានការចង្អុលបង្ហាញពីលោកសែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយររៀង កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុករមាសហែក ដឹកនាំដោយលោក ស្រី វុត្ថា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តស្វាយរៀង ទទួលការងារជំនាញ បានធ្វើប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបបទល្មើស ករណី ហិង្សាដោយចេតនា មួយលើក ស្ថិតនៅភូមិថ្មី ឃុំអណ្ដូងពោធិ៍ ស្រុករមាសហែក ខេត្តស្វាយរៀង ដោយបានការអនុញ្ញាតពីលោក ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀងឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់មានឈ្មោះ

១.ឈ្មោះ ហ៊ុន រស្មី ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិក្រញូង ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង។

២.ឈ្មោះ ស៊ុត សំណាំង ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិត្រពាំងរំពាក់ ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង។

៣.ឈ្មោះ សុខ បូរ៉ា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិត្រពាំងរំពាក់ ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង។

៤.ឈ្មោះ កាន សំអុល ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិក្រញូង ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង។

ដោយបានដកហូតវត្ថុតាងរួមមាន៖កាំបិតផ្គាក់ចំនួន០១ ,ម៉ូតូចំនួន០៣គ្រឿង,ទូរស័ព្ទចំនួន០៣គ្រឿង ម៉ាក vivo ពណ៌ខ្មៅ និងពណ៌ផ្ទៃមេឃ ០២គ្រឿង,ម៉ាក HUAWEI ទឹកមាស០១គ្រឿង។

ប្រភពបន្តថា រហូតដល់វេលាម៉ោង១១ និង១០នាទីព្រឹក ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២ សមត្ថកិច្ចកងរាជអាវុធហត្ថបន្តឃាត់ខ្លួនជនសង្ស័យ៣នាក់ទៀតមាន ៖
១.ឈ្មោះ ផុន សុភ័ក្រ្ត ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិថ្មី ឃុំអណ្ដូងពោធិ៍ ស្រុករមាសហែក ខេត្តស្វាយរៀង។

២.ឈ្មោះ ឃួន សុខបូរ៉ាន់ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិត្រពាំងព្រីង ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង។

៣.ឈ្មោះ ទិត្យ សំអាន ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិត្រពាំងព្រីង ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង។

ដោយវត្ថុតាងដកហូតរួមមាន៖ អាវុធខ្លី ម៉ាក (CF 98-9 7236) ០១ដើមបង់ចំនួន០២គ្រាប់ចំនួន០៤គ្រាប់ទូរស័ព្ទចំនួន០២គ្រឿង ម៉ាក iphon ពណ៌ខ្មៅ ០១គ្រឿង និងពណ៌មាស ០១គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យទាំង៧នាក់ព្រមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅកងរាជអាវុធហត្ថខេត្ត ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមច្បាប់ ៕

ដោយ៖យឹម សុថាន


ចែករំលែក៖