នៅក្នុងឆ្នាំ២០២២នេះ ស្រីលង្កាត្រូវសងបំណុលគេ៧ពាន់លានដុល្លារ ប៉ុន្តែប្រទេសនេះមិនមានលទ្ធភាពសងបំណុលនោះឡើយ ក៏បានសម្រេចប្រកាស«បែកបំណុល»ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ចាប់តាំងពីឆ្នាំ១៩៤៨មក។
នៅថ្ងៃទី១៧ខែមេសា គណៈប្រតិភូស្រីលង្កាបានធ្វើដំណើរទៅកាន់អាមេរិកដើម្បីពិភាក្សាជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) ស្តីពីកញ្ចប់ជំនួយ៤ពាន់លានដុល្លារ ដើម្បីជួយស្រោចស្រង់សេដ្ឋកិច្ចជាតិ ដែលកំពុងប្រឈមនឹងវិបត្តិយ៉ាងខ្លាំង។
គណៈប្រតិភូស្រីលង្កាដឹកនាំដោយរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថ្មី លោក Ali Sabry នឹងទៅកាន់អាមេរិក ដើម្បីជួបពិភាក្សាគ្នានៅថ្ងៃទី១៩-២៤ខែមេសាឆ្នាំ២០២២។ ដំណើរទស្សនកិច្ចទៅកាន់អាមេរិកនេះគឺក្រោយពេលរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុប្រកាសមិនមានលទ្ធភាពសងបំណុលរបស់រដ្ឋាភិបាលនោះឡើយ ។
ស្រីលង្កានឹងត្រូវសងបំណុល រដ្ឋាភិបាលចំនួន៧ពាន់លានដុល្លារ ហើយរដ្ឋាភិបាលប្រទេសនេះបានប្រកាសមិនមានលទ្ធភាពសងបំណុលនោះឡើយ ក៏បានប្រកាស«បែកបំណុល»ជាលើកដំបូងចាប់តាំងពីឆ្នាំ១៩៤៨មក។ បច្ចុប្បន្ន ពលរដ្ឋ២២លាននាក់នៅក្នុងប្រទេសនេះ ប្រឈមនឹងការដាច់អគ្គិសនី១២ម៉ោងក្នុងមួយថ្ងៃ និងត្រូវប្រឈមកង្វះស្បៀងអាហារ ថាមពល និងបរិក្ខារពេទ្យ មានថ្នាំព្យាបាលផងដែរ៕
ដោយ៖ ធីរីណា(រូបថត ៖ AFP/TTXVN)