ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិសនីកម្ពុជា ផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ន​ នៅតាមតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ​ និងខេត្តកណ្ដាល

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​អគ្គីសនី​កម្ពុជា​ បានឱ្យដឹងនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២នេះថា៖ អគ្គិសនីកម្ពុជា សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ននៅបន្ទប់ភ្លើង P1827 ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការជួសជុលប្រអប់ហ្វ៊ុយស៊ីបខ្សែបណ្តាញតង់ស្យុងទាប (LV) ដែលរថយន្តបើកបុកបណ្ដាលឲ្យខូច ដែលមានទីតាំងស្ថិតនៅ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ​ និងផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ននៅបន្ទប់ភ្លើង939-F7​ ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការជួសជុលខ្សែបណ្តាញតង់ស្យុងទាប (LV) ដែលមានទីតាំងស្ថិតនៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ 

ជាមួយគ្នានេះ​ ក៏សូមផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្នពីអនុស្ថានីយទី៧(GS7-F12)  ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការជួសជុលខ្សែបណ្តាញតង់ស្យុងមធ្យម (MV) លឺសំឡេងរ៉ែ ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅ ៖ (១)ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ (២) សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

ដោយឡែក​ នៅព្រឹកថ្ងៃដដែលនេះ​ អគ្គិសនីកម្ពុជា សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ននៅបន្ទប់ភ្លើង OP067-F2​ ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការផ្ទេរខ្សែបណ្តាញតង់ស្យុងទាប (LV) ដែលមានទីតាំងស្ថិតនៅ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ 

ដូច្នេះ​ក្រុមការងារបច្ចេកទេសកំពុងធ្វើការពិនិត្យ ដើម្បីជួសជុល និងភ្ជាប់ចរន្តជូនអតិថិជនឲ្យឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅពេលទទួលបានព័ត៌មានបន្ថែមពីការដាច់ចរន្តអគ្គិសនីនេះ ក្រុមការងារនឹងជូនដំណឹងជាបន្តបន្ទាប់ទៀត។

អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកលោកស្រី មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនី នេះដោយអនុគ្រោះ៕

ដោយ​៖សហការី​


ចែករំលែក៖