ខេត្តតាកែវ ៖ លំនៅឋានប្រជាពលរដ្ឋមួយខ្នងត្រូវបានអគ្គិភ័យឆាបឆេះបង្កការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះអន្តរាគមន៍ កាលពីវេលាម៉ោង១១និង២៥នាទីព្រឹក ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ នៅ ភូមិព្រៃសណ្តែក ឃុំព្រៃស្លឹក ស្រុកទ្រាំងខេត្តតាកែវ ។
ម្ចាស់ផ្ទះ ឈ្មោះ ឡៅ ណាលី ភេទស្រី អាយុ ៤៨ឆ្នាំ នៅភូមិព្រៃសណ្តែក ឃុំ ព្រៃស្លឹកស្រុកទ្រាំងខេត្តតាកែវ(ជាស្រ្តីមេម៉ាយទៅរកសុីនៅប្រទេសថៃ)។ មានកូនប្រុសម្នាក់ឈ្មោះ ឈីវ ពេជ្រ ភេទប្រុសអាយុ១៧ឆ្នាំនៅភូមិព្រៃសណ្តែកឃុំព្រៃស្លឹកស្រុកទ្រាំងខេត្តតាកែវ(នៅរៀន)។
ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះសាងសង់អំពីឈើពីរខ្នងទំហំទទឹង៥ម៉ែត្របណ្តោយ៧ម៉ែត្រ ធ្វើអំពីឈើសរសរបេតុងដំបូលប្រក់សុីប្រូ ជញ្ជាំងក្តារ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុខណៈម្ចាស់ផ្ទះមិននៅហេីយបានចាក់សោរនៅខាងក្រៅ លុះមកដល់វេលាកេីតហេតុស្រាប់តែមានផ្សែងហុយចេញពីខាងក្នុងទេីបបង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋជិតខាងនាំគ្នាយកទឹកមកជះពន្លត់និងរាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ចចុះមកអន្តរាគមន៍ទាន់ពេលវេលា។
សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុនៃការឆាបឆេះខាងលេីបណ្តាលមកពីឆ្លងចរន្តអគ្គិសនីនិងមិនរាលដាលដល់ផ្ទះអ្នកជិតខាងនោះទេ ដោយខូចខាតសម្ភារៈខោអាវមួយចំនួនការខូចខាតអស់ប្រហែលជា ៤០ ភាគរយតែមិនបានគ្រោះថ្នាក់ដល់អាយុជីវិតឡើយ៕
ដោយ៖សុខាសែនជ័យ