ភ្នំពេញ ៖ បញ្ជាការដ្ឋានកងទ័ពជើងគោក ប្រជុំផ្សព្វផ្សាយ ផែនការធានាសកម្មភាពចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ និងដូសទី៤ ( ជំហានទី១ ) ជូនប្រជាពលរដ្ឋ និងកម្មករ កម្មការិនី និយោជិត មន្ត្រី និងជនបរទេស នៅក្នុង និងជុំវិញភូមិសាស្រ្តរាជធានីភ្នំពេញ របស់កងទ័ពជើងគោក ។
សូមបញ្ជាក់ថា ៖ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក បានប្រជុំផ្សព្វផ្សាយ ផែនការធានាសកម្មភាពចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ និងដូសទី៤ ( ជំហានទី១ ) សម្រាប់ប្រជាពលរដ្ឋ កម្មករ កម្មករិនី និយោជិក មន្ត្រី ជនបរទេស នៅក្នុង និងជុំវិញភូមិសាស្រ្តរាជធានីភ្នំពេញ ក្រោមអធិបតីភាព ឧត្តមសេនីយ៍ឯក សរ ស៊ីនឿន មេបញ្ជាការរង ជាអនុប្រធានអចិន្ត្រៃយ៍ ដើម្បីសម្របសម្រួល ទទួលទុកដាក់ ប្រើប្រាស់ និងចាក់វ៉ាក់សាំងកូវីដ-១៩ កងទ័ពជើងគោក ។
អង្គប្រជុំបានតាមស្តាប់នូវការផ្សព្វផ្សាយផែនការធានាសកម្មភាពចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ និងដូសទី៤ ( ជំហានទី១ ) ជូនប្រជាពលរដ្ឋ និងកម្មករ កម្មការិនី និយោជិក មន្ត្រី និងជនបរទេសនៅក្នុង និងជុំវិញភូមិសាស្រ្តរាជធានីភ្នំពេញរបស់កងទ័ពជើងគោក រួមមានគោលការណ៍ ក្រឹត្យក្រម និងនិតិវិធីចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ ដូសទី៤ ផែនការគោលដៅចាក់វ៉ាក់សាំងកូវីដ-១៩ មាន រាជធានីភ្នំពេញ , ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ ។ ដោយប្រើប្រាស់កម្លាំងប្រតិបត្តិតាមគោលដៅនីមួយៗ មាន ក្រុមគ្រូពេទ្យកងទ័ពជើងគោក , ក្រុមគ្រូពេទ្យយោធភូមិពិសេស , ក្រុមគ្រូពេទ្យកងពលតូចលេខ៧០, ក្រុមគ្រូពេទ្យបញ្ជាការដ្ឋានការពារអាកាសកងទ័ពជើងគោក , ក្រមគ្រូពេទ្យបញ្ជាការដ្ឋានទ័ពពិសេស , ក្រុមគ្រូពេទ្យយោធភូមិភាគទី៣ , និងក្រុមគ្រូពេទ្យ កងពលតូចអន្តរាគមប៍លេខ១ និងបានបញ្ជាក់ពីតួនាទី ភារកិច្ច និងការងារដឹកនាំបញ្ជារបស់អង្កភាព ផ្នែក និងបណ្តារជំនាញពាក់ព័ន្ធនៅក្នុងការការធានាសកម្មភាពចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ និងដូសទី៤ ( ជំហានទី១ ) ឲ្យទទួលបានជោគជ័យតាមការកំណត់ ។
មានប្រសាសន៍បូកសរុបកិច្ចប្រជុំឧត្តមសេនីយ៍ឯក សរ ស៊ីនឿន បានមានប្រសាសន៍ថា គោលដៅអនុវត្តផែនការចាក់វ៉ាក់សាំងកូវីដ-១៩ដូសទី៣ និងដូសទី៤ ជំហានទី១ជូនប្រជាពលរដ្ឋ និងកម្មករ កម្មការិនី និយោជិក មន្ត្រី និងជនបរទេស នៅក្នុងនិងជុំវិញភូមិសាស្ត្ររាជធានីភ្នំពេញសំដៅពង្រឹង និងពង្រីកភាពស៊ាំក្នុងសហគមន៍អោយកាន់តែល្អប្រសេីរឡេីង ព្រមទាំងរក្សាបាននិរន្តរភាពនៃដំណេីរការសកម្មភាពសង្គម-សេដ្ឋកិច្ចជាប្រក្រតី។ ជាពិសេសដេីម្បីបន្តប្រយុទ្ធប្រឆាំងចំពោះការឆ្លងរាលដាលនៃជំងឺកូវីដ-១៩មេរោគបំប្លែងថ្មី ។
ឧត្តមសេនីយ៍ឯក សរ ស៊ីនឿន បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់នាកន្លងមកនេះ គ្រប់អង្កភាព គ្រប់ផ្នែកបានចូលរួមក្នុងយុទ្ធការចាក់វ៉ាក់សាំងកូវីដ-១៩របស់ក្រសួងការពារជាតិ ក្នុងនោះកងទ័ពជើងគោកបានទទួលបទបញ្ជា អនុវត្តតួនាទី ភារកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ជូនកងទ័ព និងគ្រួសារកងទ័ព អតីតយុទ្ធជន ជូនប្រជាពលរដ្ឋ កម្មករ កម្មការនី និយោជិត និងជនបរទេសដោយទទួលបានលទ្ធផលល្អ និងបានត្រៀមខ្លួនជាស្រេចអនុវត្តនូវបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងបញ្ជាការដ្ឋានទ័ពជេីងគោក។
ឧត្តមសេនីយ៍ឯក សរ ស៊ីនឿន សង្ឃឹមជឿជាក់ថា ក្នុងផែនការនការធានាសកម្មភាពចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ និងដូសទី៤ ( ជំហានទី១ ) ជូនប្រជាពលរដ្ឋ និងកម្មករ កម្មការិនី និយោជិត មន្ត្រី និងជនបរទេស នៅក្នុង និងជុំវិញភូមិសាស្រ្តរាជធានីភ្នំពេញ នេះគ្រប់អង្គភាព ផ្នែក ជំនាញ និងក្រុមគ្រូពេទ្យខិតខំបំពេញការងារបានល្អប្រសើរ ដោយការទទួលខុសត្រូខ្ពស់ ។
សូមបញ្ជាក់ថា ការចុះចាក់វ៉ាក់សាំងកូវីដ-១៩ដូសទី៣ និងទី៤ ( ជំហានទី១ ) ជូនប្រជាពលរដ្ឋ និងកម្មករ កម្មការិនី និយោជិត មន្ត្រី និងជនបរទេស នៅក្នុងនិងជុំវិញភូមិសាស្រ្តរាជធានីភ្នំពេញ នឹងចាប់ផ្តេីមដំណេីការពីថ្ងៃទី២០ ខែមេសា រហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២នេះតទៅ ៕
ដោយ ៖ សហការី