. ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ ស្ថានឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា, កាលពីថ្ងៃទី១៨ ខែមេសា អ្នកស្ម័គ្រចិត្ត JICA ថ្មីចំនួន១០រូបបានចូលជួបសម្តែងការគួរសមជាមួយលោក ការីម៉ាតា ភារធារីស្តីទីស្ថានទូតជប៉ុន។
ស្ថានឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបន្តថា, ឥឡូវនេះ ប្រទេសកម្ពុជាបើកឡើងវិញ ហើយអ្នកស្ម័គ្រចិត្ត JICA ជាច្រើនទៀតនឹងទៅបំពេញការងារនៅតាមខេត្តនានាក្នុងពេលឆាប់ៗនេះ។ ពួកគាត់នឹងបំពេញការងារក្នុងវិស័យជាច្រើនរួមមានបាល់ទាត់ ការអប់រំវិទ្យាសាស្ត្រ អប់រំកាយ ការអប់រំថ្នាក់បឋមសិក្សា ការវិភាគគុណភាពទឹក បច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ និងឆ្មប នៅទូទាំងប្រទេសកម្ពុជា។ លោកការីម៉ាតា បានស្វាគមន៍ពួកគាត់និងបានសម្តែងក្តីសង្ឈឹមថា សកម្មភាពរបស់ពួកគាត់នឹងរួមចំណែកដល់ការអភិវឌ្ឍន៍បន្ថែមទៀតនៃប្រទេសកម្ពុជា ដោយប្រើជំនាញរាងៗខ្លួនរបស់ពួកគាត់ ហើយនឹងពង្រឹងមិត្តភាពរវាងប្រទេសជប៉ុន និងកម្ពុជាផងដែរ។ យើងរីករាយណាស់ដែលបានស្វាគមន៍ពួកគាត់មកកាន់ក្រុមជប៉ុនថ្មី ៕
ដោយ ៖ សិលា