ភ្នំពេញ៖ បើយោងតាមសេចក្តីប្រកាសរបស់សម្តេចក្រឡាហោម ស ខេង ដែលទើបទទួលបាននៅរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២នេះ បានចេញប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងថ្មីជូនមន្រ្តីនគរបាលជាតិចំនួន២រូប។
ជាក់ស្ដែងយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីការផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងថ្មីជូនមន្រ្តីនគរបាលជាតិចំនួន២រូប ដោយក្នុងនោះ៖ លោក លៀក ចាន់រាបសា ពីអធិការរងនគរបាលខណ្ឌទួលគោក ទៅជាអធិការនគរបាលខណ្ឌជ្រោយចង្វារ ជំនួសលោក សៀម សុវត្ថាវុធ ត្រូវបានតែងតាំងជានាយការិយាលនគរបាលសណ្តាប់ធ្នាប់។
ដោយឡែកយោងតាមមន្រ្តីជាន់ខ្ពស់របស់ស្នងការនគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ពិធីប្រកាសផ្លាស់ប្តូរ និងតែងតាំងមុខតំណែងនេះ នឹងធ្វើឡើងនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនាថ្ងៃស្អែក ក្រោមវត្តមានលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ៕
ដោយ៖ស តារា