ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចថៃឃាត់ពលកខ្មែរ១៧នាក់ខណៈចំណាយលុយឲ្យមេខ្យល់ក្នុងម្នាក់៥,៥០០បាតដើម្បីឆ្លងដែន

ចែករំលែក៖

ប្រទេសថៃ ៖ រដូវកាលចូលឆ្នាំបានកន្លងផុតទៅថ្មីៗចំណែកពលរដ្ឋខ្មែរមួយចំនួននៅតែចាញ់បោកមេខ្យល់ដើម្បីចំណាយប្រាក់ក្នុងការឆ្លងដែនរកការងារធ្វើនៅក្រៅស្រុក ជាក់ស្ដែងកាលពីវេលាម៉ោង២១និង១៧នាទី ថ្ងៃទី២០មេសា២០២២កន្លងមកនេះសមត្ថកិច្ចថៃបានឃាត់ខ្លួនពលករខ្មែរ១៧នាក់នេះយោងតាមសារព័ត៌មានថៃរាយការណ៍ថា កម្លាំងនគបាលខេត្តស្រះកែវ ចូលទៅត្រួតពិនិត្យរថយន្តម៉ាកតូយ៉ូតា ព៌ណខ្មៅ ពាក់ស្លាកលេខบก-8711ស្រះកែវ១គ្រឿង នៅបរិវេណភូមិហួយ ក្រៃតាយ ថ្នល់ទ័ពព្រិច-វ៉ាំងណាំយេន ស្រុកខ្លងហាត ខេត្តស្រះកែវ ដោយបានចាប់ខ្លួនបុរសឈ្មោះ ឡាំដួន អះនុស៊ី អាយុ៥៣ឆ្នាំ មេខ្យល់ជនជាតិថៃ នឹងដកហូតរថយន្តខាងលើទុកត្រួតពិនិត្យ។ក្រោយការត្រួតពិនិត្យក្នុងរថយន្ត ប្រទះឃើញពលករខ្មែរ១៤នាក់ទៀត ក្នុងនោះប្រុស៥ស្រី៩ និងក្មេងប្រុស៣នាក់ សរុប១៧នាក់។ក្រោយពីសមត្ថកិច្ចថៃសួរនាំពួកគេបានសារភាពថា ចង់ទៅធ្វើការនៅប្រទេសថៃ ដោយចំណាយលុយឲ្យមេខ្យល់នាំឆ្លងដែនក្នុងម្នាក់៥០០បាត ដោយមេខ្យល់នាំឯស្រុកវ៉ាំង ណាំយេន បន្ទាប់មកមានអ្នកមកទទួលហើយបញ្ជូនទៅឲ្យជនជាតិខ្មែរ ដោយចំណាយលុយក្នុងម្នាក់៥.០០០បាត ដើម្បីទៅធ្វើការនៅផ្សារថៃ។ ក្រោយពីសួរនាំ សមត្ថកិច្ចថៃបានបញ្ជូនពលករខ្មែរទាំងអស់ ព្រមទាំងតៃកុងរថយន្តនិងរថយន្តទៅប្រគល់ឲ្យជំនាញដើម្បីចាត់ការតាមច្បាប់បន្ត៕ទោះយ៉ាងណាអ្នកសារព័ត៏មានយើងនៅមិនទាន់ទទួលបានព័ត៌មានពីមន្ត្រីអគ្គកុងសុលកម្ពុជានៅឡើយ ព្រោះទូរស័ព្ទទំនាក់ទំនងក្រៅតំបន់សេវា ៕

ដោយ ៖ វណ្ណា


ចែករំលែក៖