តាមការលើកឡើងរបស់អង្គការសុខភាព PAHO បានប្រកាសថា ម៉ិចស៊ីកូអាចនឹងប្រកាសបញ្ចប់កូវីដ-១៩ នៅក្នុងខែឧសភា ឆ្នាំ២០២២ ក្រោយពលរដ្ឋចាប់ពីអាយុ៥ឆ្នាំឡើងទៅបានចាក់វ៉ាក់សាំងគ្រប់គ្នាអស់ហើយ។
នៅថ្ងៃទី២០ខែមេសា អង្គការសម្ព័ន្ធសុខភាពអាមេរិក (PAHO) បានប្រកាសថា ម៉ិចស៊ីកូអាចប្រកាសបញ្ចប់ការឆ្លងរាលដាលកូវីដ-១៩ ក្នុងពេលដែលករណីឆ្លងថ្មីនៅក្នុងប្រទេសនេះបានថយចុះជាបន្តបន្ទាប់ គឺនៅសល់ប្រមាណ ២ពាន់នាក់ក្នុងមួយថ្ងៃប៉ុណ្ណោះ ។
តាមការិយាល័យរបស់អង្គការសុខភាពពិភពលោក WHO បានប្រកាសថា កូវីដ-១៩នៅក្នុងប្រទេសម៉ិចស៊ីកូ នឹងបញ្ចប់នៅខែឧសភាខាងមុខនេះ ក្រោយពលរដ្ឋបាននាំគ្នាចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ បានច្រើន។
ម៉ិចស៊ីកូគឺជាប្រទេសដែលទទួលរងផលប៉ះពាល់ខ្លាំងជាងគេ ដោយសារតែកូវីដ-១៩ ។ ករណីឆ្លងសរុបនៅទូទាំងប្រទេសនេះមានជាង ៥,៧៣លាននាក់ និងស្លាប់ជាង៣២៤ពាន់នាក់៕
ដោយ៖ ធីរីណា(រូបថត៖ AFP/TTXVN)