ព័ត៌មានទាន់ហេតុការណ៍៖

ក្រោមការដឹកនាំរបស់លោក Ten Hag ក្លិប Man Utd អាចនឹងចុះហត្ថលេខាយកកីឡាករថ្មីចំនួន៧នាក់នៅរដូវកាលក្រោយ

ចែករំលែក៖

គ្រូបង្វឹក Ajax លោក Ten Hag បានចុះកិច្ចសន្យារក្សាគាត់នៅក្លិបបិសាចក្រហម Manchester United រហូតដល់ឆ្នាំ២០២៥ជាមួយនឹងជម្រើសសម្រាប់១ឆ្នាំទៀត។ នេះមានន័យថា គាត់នឹងទៅដឹកនាំក្រុមបិសាចក្រហមនៅរដូវកាលក្រោយជំនួសលោក Ralf Rangnick ដែលកំពុងដឹកនាំបណ្តោះអាសន្ន។

ជុំវិញការផ្លាស់ប្តូរនេះ Ten Hag បាននិយាយថា “វាជាកិត្តិយសដ៏អស្ចារ្យដែលត្រូវបានតែងតាំងជាអ្នកចាត់ការទូទៅរបស់ Manchester United ហើយខ្ញុំពិតជារំភើបយ៉ាងខ្លាំងចំពោះការប្រកួតប្រជែងនាពេលខាងមុខ។​ ខ្ញុំដឹងពីប្រវត្តិនៃក្លិបដ៏អស្ចារ្យនេះ និងចំណង់ចំណូលចិត្តរបស់អ្នកគាំទ្រ ហើយខ្ញុំពិតជាប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍក្រុមដែលមានសមត្ថភាពផ្តល់នូវភាពជោគជ័យដែលពួកគេសមនឹងទទួលបាន។ វានឹងពិបាកក្នុងការចាកចេញពី Ajax បន្ទាប់ពីឆ្នាំដ៏អស្ចារ្យទាំងនេះ ហើយខ្ញុំអាចធានាបាន អ្នកគាំទ្ររបស់យើងចំពោះការប្តេជ្ញាចិត្តពេញលេញរបស់ខ្ញុំ និងផ្តោតលើការនាំយករដូវកាលនេះទៅកាន់ការបញ្ចប់ប្រកបដោយជោគជ័យ មុនពេលដែលខ្ញុំផ្លាស់ទៅ Manchester United” ។

បុរសសញ្ជាតិហូឡង់រូបនេះនឹងត្រូវផ្តល់ប្រាក់ផ្ទេរ២០០លានផោននៅរដូវកាលក្រោយ។ ទំហំទឹកប្រាក់នេះក៏អាចមានចំនួនខ្ពស់នៃកីឡាករក្រុមដំបូងដែលចាកចេញពីក្លិបនៅរដូវក្តៅនេះដូចជា Paul Pogba, Nemanja Matic, Jesse Lingard, Edinson Cavani, Juan Mata និង Lee Grant ទាំងអស់អាចចាកចេញនៅពេលដែលកិច្ចសន្យារបស់ពួកគេចប់។

ចំណែកកីឡាករ Aaron Wan-Bissaka, Eric Bailly, Phil Jones, Alex Telles, Anthony Martial និង Marcus Rashford ក៏អាចនឹងចេញផងដែរ ខណៈដែល Donny van de Beek អាច​នឹង​ត្រូវ​រួច​ខ្លួន​ពី​ការ​ធ្វើ​ការ​ជាមួយលោក Ten Hag ពី​មុន។ ក្លិប Man United អាច​នឹង​សម្លឹង​រក​ការ​បន្ថែម​តារា​ថ្មីដែលអាចចាប់​ផ្ដើមរហូតដល់៧​នាក់។

ក្នុងការការពារ កីឡាករ Noussair Mazraoui អាចដើរតាមលោក Ten Hag ពី Ajax ទៅ Old Trafford រីឯកីឡាករ Presnel Kimpembe របស់ក្លិប Paris Saint-Germain ក៏អាចជាគោលដៅផងដែរ ក៏ដូចជាកីឡាករគ្មានតម្លៃផ្ទេរ Antonio Rudiger ឆាប់ៗនេះ។ នៅតំបន់កណ្តាលខ្សែបម្រើសំខាន់របស់ West Ham គឺកីឡាករ Declan Rice គឺជាគោលដៅសំខាន់មួយ និង Ruben Neves របស់ Wolves ផងដែរ។ ទោះជាយ៉ាងនេះក្តីទាំង២នាក់អាចចំណាយអស់ទំហំទឹកប្រាក់ដែលបានផ្តល់ជូនលោកទាំងស្រុង។

កីឡាករ Christopher Nkunku របស់ RB Leipzig ក៏​ជា​គោលដៅ​បន្ទាប់​ពី​រដូវ​កាល​ដ៏ល្អនៅឆ្នាំនេះ។ កីឡាករជម្រើសជាតិបារាំងរូបនេះរកបាន៣០គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបាន១៩ដង ពោលគឺលេងជាខ្សែបម្រើប្រយុទ្ធ ហើយ Nkunku អាចលេងកន្លែងណាក៏បាននៅពីក្រោយខ្សែប្រយុទ្ធ។ ចំណែកខ្សែប្រយុទ្ធ Harry Kane គឺជាគោលដៅផ្ទេរដ៏សំខាន់នៅក្នុងការតាមប្រម៉ាញ់យក ៕

ដោយ៖ ភារៈ(រូបភាព ៖ thesun.com)


ចែករំលែក៖