ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ចងកនៅលើផ្ទះស្លាប់ផ្អើលគ្រួសារទាំងយប់

ចែករំលែក៖

ខេត្តស្វាយរៀង ៖ មានការភ្ញាក់ផ្អើលទាំងយប់ពីសំណាក់ក្រុមគ្រួសារអ្នកភូមិនិងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានមកពិនិត្យសពខណៈប្រទះឃើញបុរសម្នាក់ចងកនៅលើផ្ទះ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០យប់ថ្ងៃទី២២ខែមេសាឆ្នាំ២០២២ស្ថិតនៅភូមិក្រសាំង ឃុំក្រសាំងស្រុករមាសហែកខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថាបុរសខាងលើត្រូវបានស្គាល់ឈ្មោះហ៊ុន ផល្លា ភេទប្រុសអាយុ៣០ឆ្នាំជនជាតិខ្មែរស់នៅភូមិក្រសាំង ឃុំក្រសាំងស្រុករមាសហែកខេត្តស្វាយរៀង។

តាមការពិនិត្យរបស់សមត្ថកិច្ចស្រុកសហការជាមួយកំលាំងរដ្ឋបាលនិងលោកគ្រូពេទ្យ និងជំនាញបច្ចេកទេសបានពិនិត្យឃើញថា នៅលើខ្លួនប្រាណសពពុំមានស្លាកស្នាមរបួសអ្វីដែលសំគាល់ជារឿងឃាតកម្មនោះទេ គឺសពនេះស្លាប់ដោយសារចងកពិតប្រាកដមែនដោយបានយកខ្សែភ្លើងពណ៌ខ្មៅចងជាប់និងផ្ទោងដំបូលផ្ទះរបស់ខ្លួន ។

តាមក្រុមគ្រួសារបានអះអាងថាបុរសឈ្មោះហ៊ុន ផល្លាគឺមានជំងឺរាំរ៉ៃយូឆ្នាំមកហើយដោយទៅព្យាបាលនៅមន្ទីរពេទ្យដែរប៉ុន្តែមិនបានធូរស្រាលសោះដោយយប់កើតហេតុគាត់និងក្រុមគ្រួសារបានសម្រាន្តនៅខាងក្រោមផ្ទះ។

ប្រភពបន្តថាក្រោយមកស្រាប់តែមិនលឺសូរសំឡេងខុសពីធម្មតាទើបមានការសង្ស័យក៏ឡើងទៅលើផ្ទះស្រាប់តែមានការផ្អើលឆោរឡោឃើញចងកស្លាប់បាត់ទៅហើយ។

បច្ចុប្បន្នសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុនិងបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕

ដោយ៖យឹម សុថាន


ចែករំលែក៖