ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានបឋម ៖ រថយន្តដឹកត្រីក្រឡាប់ប៉ះបង្គោលភ្លើងបណ្ដាលឲ្យស្លាប់២នាក់និងរបួសធ្ងន់២នាក់

ចែករំលែក៖

ខេត្តកណ្ដាល ៖ រថយន្តដឹកត្រីមួយគ្រឿង បើកបរក្នុងល្បឿនលឿន​ ខ្វះការប្រុងប្រយ័ត្នគ្រប់គ្រងស្ថានការមិនបាន គេចពីរថយន្តដឹកដីមួយគ្រឿងទៀត ក៏ក្រឡាប់ប៉ះបង្គោលភ្លើងបណ្ដាលឲ្យមនុស្ស២នាក់ស្លាប់បាត់បង់ជីវិត​ភ្លាមៗ ។ រីឯមនុស្ស២នាក់ទៀតរបួសធ្ងន់។ 

ករណីគ្រោះថ្នាក់ចរាចរណ៍ បានកើតហេតុ ស្ថិតនៅភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល នៅព្រលប់ ថ្ងៃទី២៥​ ខែមេសាឆ្នាំ២០២២ ។

    ជនរងគ្រោះស្លាប់និងរបួសពុំទាន់ស្គាល់អត្តសញ្ញាណទេ។ ករណីនេះកម្លាំងជំនាញក្រុងតាខ្មៅកំពុងធ្វើការពិនិត្យ កសាងឯកសារយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុង ដើម្បីចាត់ការតាមច្បាប់ ។

ដោយឡែកសាកសពជនរងគ្រោះ ចាត់ចែងឱ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

ដោយ ៖ ស្អាង ជ័យ


ចែករំលែក៖