ចាប់ពីថ្ងៃទី២៥ខែមេសាតទៅ ពលរដ្ឋសិង្ហបុរីអាចជួបជុំគ្នាច្រើនបានដូចធម្មតា ប៉ុន្តែត្រូវប្រើប្រាស់ប្រព័ន្ធតាមដាន raceTogether។ សារព័ត៌មាន SCMP បានផ្សាយថា ពលរដ្ឋសិង្ហបុរីនៅតែបន្តពាក់ម៉ាស់ ហើយធ្វើតេស្តមុនពេលទៅចូលរួមព្រឹត្តិការណ៍នានាដែលមានមនុស្សច្រើន ។ ប៉ុន្តែពេលនេះជីវភាពរស់នៅរបស់ពលរដ្ឋបានវិលមកធម្មតាវិញ បន្ទាប់ពីរដ្ឋាភិបាលបានសម្រេចលុបចោលរាល់វិធានការទប់ស្កាត់កូវីដ-១៩ ក្រោយរយៈពេល២ឆ្នាំ។
ការសម្រេចលុបបន្ថយការរឹតត្បិតគឺជារឿងសំខាន់បំផុតដើម្បីជួយដល់ជីវភាពរស់នៅរបស់ពលរដ្ឋឱ្យបានល្អប្រសើរឡើងវិញ ។ ក្រោយរយៈពេលជាង២ឆ្នាំកន្លងមក ថ្ងៃនេះគឺជាពេលវេលាដែលពលរដ្ឋមានសេរីភាពឡើងវិញ ។
ចាប់ពីថ្ងៃទី២៤ខែមេសាតទៅពលរដ្ឋអាចជួបជុំគ្នាជាក្រុមបានដោយមិនកំណត់ចំនួនអ្នកចូលរួមនោះឡើយ ក៏ដូចជាត្រូវនៅគម្លាតពីគ្នាយ៉ាងតិចមួយម៉ែត្រ ។ បណ្តាក្រុមហ៊ុនក៏បានអនុញ្ញាតឱ្យមានបុគ្គលិកចូលធ្វើការពេញដូចដើម មិនកំណត់អ្នកធ្វើការនៅផ្ទះនិងនៅក្រុមហ៊ុនឡើយ។
ពលរដ្ឋសិង្ហបុរីបង្ហាញពីភាពសប្បាយរីករាយ ក្រោយពេលដែលប្រទេសជាតិបានដំណើរការធម្មតាវិញទាំងស្រុង។ អ្នកទេសចរបរទេស ក៏អាចទៅកាន់ប្រទេសសិង្ហបុរី ដោយមិនចាំបាច់ធ្វើតេស្តឲ្យតែបានចាក់វ៉ាក់សាំងរួចរាល់គ្រប់ចំនួន៕ ដោយ៖ ធីរីណា
រូបថត ៖ Bloomberg
រូបថត ៖ Reuters