ប្រទេសថៃ ៖ សេចក្ដីរាយការណ៍ពីបន្ទាត់ព្រំដែនកម្ពុជា-ថៃថាសមត្ថកិច្ចថៃបានឃាត់ខ្លួនពលរដ្ឋខ្នែរសរុបចំនួន៦២នាក់នៅថ្ងៃទី២៦មេសា២០២២ដែលពួកគាត់បានប្រមូលផ្ដុំគ្នាលាក់ខ្លួនក្នុងព្រៃក្រោយភូមិនើន សំបូរណ៌ ឃុំ/ស្រុកតាព្រះយ៉ា ខេត្តស្រះកែវ។
ប្រភពបន្តថាៈ កម្លាំងចុះល្បាតនិងឃ្លាំមើលក្នុងភូមិសាស្រ្តទទួលខុសត្រូវ បានប្រទះឃើញក្រុមមនុស្សលាក់ខ្លួនក្នុងព្រៃ ទើបចូលទៅត្រួតពិនិត្យ និងចាប់ឃុំពលរដ្ឋខ្មែរបាន១៦នាក់ ក្នុងនោះប្រុស១១ និងស្រី៥នាក់ ក្រោយសមត្ថកិច្ចថៃសួរនាំពួកគេប្រាប់ថា ត្រូវការធ្វើដំណើរទៅធ្វើការតាមបណ្ដាខេត្ត ក្នុងប្រទេសថៃ និងមិនទាន់បានចំណាយលុយឲ្យមេខ្យល់នៅឡើយទេ។បន្ទាប់មក កម្លាំងទាហានប្រាណកងរយទី១២០៤ បានប្រទះឃើញមនុស្សមួយក្រុមទៀតគួរឲ្យសង្ស័យ ដើរមកតាមច្រករបៀងសំដៅចូលមកប្រទេសថៃចំនួន២៩នាក់ ក្នុងនោះប្រុស១៨ ស្រី១០ និងក្មេងប្រុសម្នាក់ នៅបរិវេណភូមិណង យ៉ាកែវ ឃុំ/ស្រុកគោកឃ្យូង ខេត្តស្រះកែវ ទើបសមត្ថកិច្ចថៃចូលទៅត្រួតពិនិត្យនិងឃុំខ្លួនបញ្ជូនឲ្យជំនាញ ដើម្បីចាត់ការតាមច្បាប់។
សមត្ថកិច្ចបន្តថាៈក្រោយពីសួរនាំក៏បន្តចាប់ខ្លួនពលរដ្ឋខ្មែរ៤គោលដៅផ្សេងទៀតបានចំនួន១៧នាក់បន្ថែមទៀត សរុបទាំងអស់៦២នាក់៕
គួរំលឹកថាៈក្រោយពីរដូវចូលឆ្នាំបានកន្លងផុតទៅជាងមួយសប្ដាណ៏គេងសង្កេតឃើញកម្លាំងជួរមុខកម្ពុជា និងថៃបានឃាត់ខ្លួនពលរដ្ឋខ្មែរយើងឆ្លងដែនខុសច្បាប់ទៅរកការងារធ្វើជាច្រើនអ្នក ទាំងដោយសារតែពួកគាត់នៅតែបន្តចាញ់បោកមេខ្យល់ដែលបង្កឲ្យមានវិបត្តដល់គ្រួសារពេលពួកគាត់ជួបបញ្ហាគ្រោះថ្នាក់ដោយប្រការណាមួយមិនខាន ៕
ដោយ ៖ វណ្ណា