ខេត្តកំពង់ចាម ៖ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ លោក អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម លោក ម៉ា ឈឿន ប្រធានក្រុមការងារគណបក្សចុះជួយស្រុកជើងព្រៃ និងលោក ខ្លូត ផន អនុប្រធានប្រចាំការគណៈកម្មាធិការបក្សខេត្ត អញ្ជើញជាគណៈអធិបតីក្នុងសំណេះសំណាលជាមួយបេក្ខជនឈឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ស្រុកជើងព្រៃ នៅទីស្នាក់ការគណបក្សស្រុក។
ពិធីនេះមានការចូលរួមពីសំណាក់ សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍បក្សខេត្ត -ក្រុមការងារចុះជួយស្រុក ឃុំ -ថ្នាក់ដឹកនាំគណបក្សស្រុក -ក្រុមប្រឹក្សាឃុំ បេក្ខជនពេញសិទ្ធិ និងបម្រុងក្រុមប្រឹក្សាឃុំ ប្រមាណ១៤៧ នាក់ ស្រី៣៧ នាក់។
គន្លឹះសំខាន់ៗដែលលោក អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម បានចែករំលែកដល់អាជ្ញាធរ និងមន្ត្រីគណបក្សស្រុកជើងព្រៃនាថ្ងៃនេះ គឺហាក់បីដូចជាបាននាំមាសប៉ុនដូងទុំមកជូនដល់ស្រុកជើងព្រៃដូចគ្នា។
ប្រសាសន៍បែបនេះ ត្រូវបានលោកបណ្ឌិត ម៉ា ឈឿន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកជើងព្រៃ លើកឡើងក្នុងពិធីជួបសំណេះសំណាលជាមួយបេក្ខជនឈឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ស្រុកជើងព្រៃ នៅទីស្នាក់ការគណបក្សស្រុក នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ ៕
ដោយ៖អ្នកប្រមាញ់